លោកហែម សុីណា អភិបាលស្រុករំដួល បានអញ្ជើញចូលរួមពិនិត្យមើលការប្រឡងសាកល្បងតេស្តសមត្ថភាពសិស្សថ្នាក់ទី ១២ នៅវិទ្យាល័យហ៊ុន សែន កំពង់ចក មុនការប្រឡងថ្នាក់ជាតិ នៅថ្ងៃខាងមុខ

0
321

ថត ភារៈ
(ខេត្តស្វាយរៀង): លោក ហែម សុីណា អភិបាលស្រុករំដួល និងក្រុមការងារ បានអញ្ជើញចូលរួមពិនិត្យមើលក្នុងការប្រឡងសាកល្បងតេស្តសមត្ថភាពសិស្សថ្នាក់ទី ១២ នៅវិទ្យាល័យហ៊ុន សែន កំពង់ចក មុនការប្រឡងថ្នាក់ជាតិ នៅថ្ងៃខាងមុខ។ ក្នុងការអញ្ជើញចូលរួមពិនិត្យមើលក្នុងការប្រឡងសាកល្បងតេស្តសមត្ថភាពសិស្សថ្នាក់ទី ១២ លោកហែម សុីណា អភិបាលស្រុករំដួល ក៏បានជំរុញនិងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងយកចិត្តដាក់ក្នុងការរៀនសូត្រឱ្យអស់ពីសមត្ថភាព ។ លោកបន្តថា ហើយត្រូវធ្វើឱ្យបានលើគ្រប់វិញ្ញាសារក្នុងការប្រឡងប្រឡងឱ្យបានជាប់និទ្ទេសល្អទាំងអស់គ្នា ជាពិសេសបើប្រឡងជាប់បាននិទ្ទេស A ក្មួយៗ មានកិត្តិយសនិងលើកមុខមាត់ដល់ឪពុកម្ដាយក្រុមគ្រួសារក្មួយ ថែមទាំងបានអំណោយនិងវត្ថុ អនុស្សាវរីយ៍ពីឯកឧត្តមអភិបាលខេត្តខេត្តស្វាយរៀងផងដែរ។

ការលើកទឹកចិត្តរបស់លោក ហែម សុីណា អភិបាលស្រុករំដួល បែបនេះ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងឱកាសដែលលោក និងក្រុមការងារបានអញ្ជើញ ចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសាកល្បងតេស្តសមត្ថភាពសិស្សមធ្យមសិក្សាទុតិយភូមិថ្នាក់ទី ១២ នៅវិទ្យាល័យហ៊ុន សែន កំពង់ចក ដែលស្ថិតនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង។

ជាមួយគ្នានេះដែរ លោក ហែម សុីណា អភិបាលស្រុករំដួល ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបង្រៀនដល់សិក្សានុសិស្ស នៅវិទ្យាល័យហ៊ុន សែនកំពង់ចក ស្រុករំដួលយើងនេះសូមឱ្យជួបពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈបដិប្បនៈ កុំបីឃ្លាតឃ្លៀងឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here