កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការអាណត្តិទី៥ លើកទី៦ ដើម្បីពិនិត្យលើរបាយការណ៍អនុវត្តការងារអាជីវកម្ម-សេវាកម្ម ការងារវិនិយោគ និងពង្រាងផែនការហិរញ្ញវត្ថុ និងវិនិយោគ ឆ្នាំ២០២៣ ព្រមទាំងការងារពាក់ព័ន្ធមួយចំនួនទៀត

0
121

យោងតាមផេកក្រសួងដាធារណការនិងដឹងជញ្ជូន៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពិសោធន៍សំណង់ និងសាធារណការ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមន្ទីរពិសោធន៍ អាណត្តិទី៥ លើកទី៦ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នដែលជាសមាជិក។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួនរួមមាន៖ ១) ពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តការងារអាជីវកម្ម-សេវាកម្ម និងការងារវិនិយោគ ឆមាសទី១ ឆ្នាំ២០២២ ២) ពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តការងារអាជីវកម្ម-សេវាកម្ម និងការងារវិនិយោគរយៈពេល ៨ខែ ឆ្នាំ២០២២ ៣)ពិនិត្យ និងអនុម័តលើពង្រាងផែនការហិរញ្ញវត្ថុ និងវិនិយោគ ឆ្នាំ២០២៣ ៤) សំណើសុំអនុសាសន៍ណែនាំលើខ្លឹមសារលិខិតលេខ ៥៨២៩ សហវ-អ ស្ដីពីសំណើចាត់វិធានការសមស្រប និងកែលម្អកំហុសឆ្គងលើការអនុវត្តនីតិវិធីហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅមន្ទីរពិសោធន៍សំណង់ និងសាធារណការ។

អង្គប្រជុំបានពិនិត្យ សម្រេចអនុម័តលើរបាយការណ៍ជាបន្តបន្ទាប់ និងបានពិភាក្សាផ្តល់ធាតុចូល ក៏ដូចជាផ្ដល់មតិយោបល់យ៉ាងផុលផុសលើប្រធានបទសំខាន់ៗនៃរបៀបវារៈដែលបានលើកឡើង។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យក្រុមការងាររៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ និងបទដ្ឋានគតិយុត្តនានាប្រកបដោយខ្លឹមសារគ្រប់ជ្រុងជ្រោយ និងទាន់សភាពការណ៍នៃការអភិវឌ្ឍ ដើម្បីជាយុទ្ធសាស្ត្រធ្វើឱ្យប្រសើរឡើងនូវការអនុវត្តទាំងការងារបច្ចេកទេស និងការងារផ្ដល់សេវាសាធារណៈរបស់មន្ទីរពិសោធន៍សំណង់ និងសាធារណការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here