កុំថាឡើយលើគោគ នៅក្នុងទឹកក៏ត្រូវបានអគ្គីភ័យឆាប់ផ្ទះចំនួន ៣ខ្នង នៅភូមិឆ្នុកទ្រូ​

0
167

កំពង់ឆ្នាំ ៖ មិនថាលើគោឬនៅលើទឹកនោះទេ ត្រូវតែប្រុងប្រយ័ត្ន ដូចករណីមួយនេះផ្ទះនៅលើទឹកហើយនៅតែមានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងចំនួន៣ខ្នងផ្ទះ នៅវេលាម៉ោង​១០:២៩នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍​ ខេត្តកំពង់ឆ្នាំង​។

លលោកឧត្តមសេនីយ៍ត្រី​ លុយ​ ឌីណា​ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា​ ករណី​គ្រោះអគ្គីភ័យខាងលេីនេះ​ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី​បង្កជាអណ្តាតភ្លេីងឆាបឆេះឡេីងតែម្ដង​ ។ 

លោកឲ្យដឹងទៀតថា​ ផ្ទះដែលរងការឆាបឆេះខាងលេីនេះ​ ជាផ្ទះរបស់ឈ្មោះ ឡេ យ៉ាំងសា ភេទ ប្រុស អាយុ ៦៣ឆ្នាំ ជនជាតិ វៀតណាម ដែលមានបណ្ដោយ ១២ម៉ែត្រ ទទឹង៤,៧០ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូល ប្រក់ស័ង្កសី រនាបក្ដារ ឆេះអស់ទាំងស្រុង តម្លៃប្រហែល 10.000$  និងផ្ទះរបស់ឈ្មោះ សុខា ប៊ុណ្ណារិទ្ធិ ភេទ ប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ខ្មែរ ផ្ទះចំនួន ២ខ្នង ផ្ទះទី១​ ទំហំបណ្ដោយ១៨ម៉ែត្រ ទទឹង១១ ម៉ែត្រ រនាបក្ដារ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ជាផ្ទះរស់នៅ និងដាក់សម្ភារះលក់ដូរ ផ្ទះទី២ទំហំបណ្ដោយ១១ម៉ែត្រ ទទឹង៩,៥០ម៉ែត្រ រនាបក្ដារ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ជាផ្ទះដាក់ឥវ៉ាន់លក់ ត្រូវឆេះអស់ទាំងស្រុង សរុបការខូចខាតប្រហែល 250.000$ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here