អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ សាលាសង្កាត់កំពង់ចាម សង្កាត់វាលវង់ និងហេដ្ឋារចនាសម្ព័ន្ធនានា

0
128

ដោយ​ លឹម​ សិលា
កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍន៍ភាពនៃការសាងសង់ សាលាសង្កាត់កំពង់ចាម សាលាសង្កាត់វាលវង់ និងកំណាត់ផ្លូវក្រាលកៅស៊ូ រួមទាំងប្រព័ន្ធលូរំដោះ ទឹក ស្ថិតនៅក្នុងភូមិតាណេង ក្រុងកំពង់ចាម ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់អ្នកទទួលការ សាងសង់សាលាសង្កាត់កំពង់ចាម ធ្វើយ៉ាងណាត្រូវកសាងឲ្យបានរួចរាល់នៅពេលបំណាច់ឆ្នាំ ២០២២ខាងមុខនេះ ខណៈសាលាសង្កាត់កំពង់ចាមត្រូវបានសាងសង់លើផ្ទៃដី ៣០x៤៥ម៉ែត នៅពីក្រោយមន្ទីរពេទ្យខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ដោយការសាងសង់ សម្រេចបានប្រមាណជាជាង៨០%ហើយនោះ ។

ដោយឡែកសាលាសង្កាត់វាលវង់ ត្រូវបានសាងសង់លើផ្ទៃដី ២០x៣០ម៉ែត្រ នៅតំបន់បឹងស្នាយ ស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយការសាងសង់សម្រេចបានប្រមាណជាជាង ៥០%ហើយ ត្រូវបានឯកឧត្តមអភិបាលខេត្ត ធ្វើការណែនាំដល់អ្នកទទួលការត្រូវសាងសង់ឲ្យបាន រួចរាល់នៅពេលបំណាច់ឆ្នាំ២០២២ខាងមុខនេះផងដែរ ។

បើតាមលោក សុខ​ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា ប្រព័ន្ធលូរំដោះទឹក និងផ្លូវភ្លោះមានសួនច្បារកណ្តាល ប្រវែង ៧០០ម៉ែត្រ ទទឹង ១៤ម៉ែត្រ ជា ប្រភេទផ្លូវក្រាលកៅស៊ូ DBST ស្ថិតនៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ត្រូវបាន ស្តាបនា រួចរាល់ជាស្ដាពរហើយ អនុវត្តគម្រោងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជាប្រភពថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here