មានករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង

0
352

ដោយ:ថត ភារៈ
ស្វាយរៀង ៖ នៅថ្ងងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ០៥:៣០ទៀបភ្លឺ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ដ និង ម៉ូតូ លើផ្លូវជាតិលេខ ០១ Km ១២៩/១៣០ ស្ថិតក្នុងភូមិ ឃោសាង សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តមិនស្គាល់ម៉ាក អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណនោះ បើកបរពីលិចទៅកើត ហើយក៏បានបើកគេចខ្លួនពីកន្លែងកើតហេតុ។​

សមត្ថកិច្ចបានបន្តថា រីឯអ្នកបើកបរម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ​ 1AL.1933 បើកបរដោយឈ្មោះ សេង យូរ៉ាក ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ អង្គតាមោក ឃុំ ប្រសូត ស្រុកស្វាយទាប ខេត្ត ស្វាយរៀង បើកបរពីលិចទៅកើត មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ រីឯម៉ូតូវិញខូចខាតស្រាល ។

សមត្ថកិច្ចក៏បានបន្តថា អ្នករួមដំណើរជាមួយទី ០១ មានឈ្មោះ នុត លីដា ភេទ ប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិ​ឃុំជាមួយគ្នា មិនពាក់មួកសុវត្ថិភាព​ រងរបួសស្រាល អ្នករួមដំណើរ ០២ ឈ្មោះ នី ស្រី​អូន ភេទ ស្រី អាយុ ២១ រស់នៅភូមិ​ឃុំជាមួយគ្នា មិនពាក់មួកសុវត្ថិភាព​ បានស្លាប់​នៅកន្លែងកើតហេតុតែម្តង ។

ចំណែកមធ្យោបាយធ្វើដំណើរក៏ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here