ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍នៅឃុំអណ្ដូងត្របែក ស្រុករមាសហែក

0
104

ដោយ:ថត ភារៈ
ស្វាយរៀង ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១០:៤៥នាទី លើផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ៥៦/៥៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង រថយន្ដនិងម៉ូតូ ដោយធ្វើដំណើរស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុដែលស្ថិតនៅ ភូមិអណ្តូងត្របែក ឃុំអណ្ដូងត្របែក ស្រុករមាសហែក ក៏មានរថយន្តម៉ាក លុចសុីសមួយគ្រឿង បើកបុកអ្នកជិះម៉ូតូ បុកចំពីក្រោយពេញទំហឹង បណ្ដោយស្លាប់នៅហ្នឹងកន្លែង ហើយបើកគេចខ្លួនបាត់នោះ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ ហឿន ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានបើកបរម៉ូតូម៉ាក ហុងដា សេ៥០ គុបមូល ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ បើកបរពីរទិសខាងត្បូងទៅជើង ពាក់មួកសុវត្ថិភាព។

រីឯអ្នកបើកបររថយន្តម៉ាក លុចស៊ីស ពណ៌ទឹកមាស ពុំស្គាល់ផ្លាកលេខ អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បើកពីទិសខាងត្បូងទៅជើង បានបើកបុកអ្នកជិះម៉ូតូបណ្តាលឲ្យស្លាប់ហើយ រួចបើកគេចខ្លួនពីកន្លែងកើតហេតុទៅទិសខាងជើងបាត់ស្រមោល។
សមត្ថកិច្ចបានបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់មនុស្ស ស្រីម្នាក់ ដែលឈ្មោះ គង់ ហឿន នោះបច្ចុប្បន្នសមត្ថកិច្ចកំពុងតែសាវជ្រាវ និងចាប់ជនបង្កឲ្យខានតែបាន រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here