ឯកឧត្តម គីម រិទ្ធី ព្រមទាំងថ្នាក់ដឹកនាំ កងពលធំលេខ៣ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែអង្គកឋិនសាមគ្គី ទៅវត្តកែវសិក្ខាគីរីស្វារៈ ទទួលបានថវិកាចំនួន ២៣លានរៀល

0
188

ដោយ:សួនលីណា
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម ជា សុវណ្ណ មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំលេខ៣ ព្រមទាំង ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទជិតឆ្ងាយ បានមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនាផ្ដួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែទៅវេប្រគេនព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សា អស់មួយត្រីមាសនាព័ទ្ធសីមា វត្តកែវសិក្ខាគិរីស្វារៈ (ហៅវត្តប្រាសាទព្រះវិហារ) ដើម្បីបានក្រាលគ្រង និងអនុមោទនា ទៅតាមពុទ្ធវិន័យ និងដើម្បីប្រមូលបច្ច័យជួយកសាង សមិទ្ធផលនានាថ្មីបន្ថែម ដែលកំពុងមានការខ្វះខាត លើកំពូលភ្នំ ស្ថិតនៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ដែលរាជរដ្ឋាភិបាលបានចាត់ទុកពុទ្ធសាសនាជាសាសនារបស់ជាតិ។ ហើយកន្លងមក ក៏ដូចជានៅពេលបច្ចុប្បន្នរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនបានយកចិត្តទុកដាក់ទៅលើវិស័យពុទ្ធចក្ររហូតមានការរីកចម្រើននៅគ្រប់ទីកន្លែង។

សូមបញ្ជាក់ថា បច្ច័យដែលបានមកពីក្នុងពិធីបុណ្យកឋិនទានសាមគ្គី នាពេលនេះបាន ប្រគេនព្រះសង្ឃសរុប ចំនួន ២៣លានរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here