ជិះម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជ្រុលទៅបុកគោយន្តចំពីមុខពេញទំហឹងបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុតែម្ដង

0
207

ដោយ:ថត ភារៈ
ស្វាយរៀង ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦:១០នាទី លើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រ លេខ១៥០-១៥១ ស្ថិតក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និង គោយន្តកែច្នៃ ក្នុងទិសដៅបញ្ច្រាសគ្នា ។

ដោយមានម៉ូតូ ០១ គ្រឿង ម៉ាក Hon Da ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង 1G-8800 បើកបរដោយឈ្មោះ ស តារា ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សមត្ថកិច្ចបើកដឹងថាអ្នកបើកបរម៉ូតូបើកពីកើតទៅលិច ពាក់មួកសុវត្តិភាពបណ្ដាលឱ្យ ស្លាប់នៅកន្លែងកើតហេតុ រីឯម៉ូតូខូចខាតធ្ងន់ ដោយសារបើបរមិនប្រុងប្រយ័ត្នលុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកចំគោយន្តកែច្នៃ ០១ គ្រឿង ពណ៌ក្រម៉ៅ គ្មានពាក់ស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណហើយក៏បានគេចខ្លួនបាត់ បើកបរពីលិចទៅកើត រីឯគោយន្តកែច្នៃខូចខាតស្រាល ។
រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកមធ្យោបាយទាំង០២ គ្រឿង ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here