ពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្កិ ជូនគ្រឿងឥស្សរិយយស ដល់យោធិន នៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធ Video Conference


ដោយលោក ឡុក ឡា
ព្រះវិហារ៖ នៅវេលាម៉ោង ០៨:០០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្កិ ជូនគ្រឿងឥស្សរិយយស ដល់យោធិន នៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានអហក្រុង ស្រុក មេបញ្ជាការកងអនុសេនាធំចល័ត និងយោធិនចូលនិវត្តន៍ចំនួន១០នាក់ ក្នុងនោះបំពាក់ឋានន្តរសក្តិជូន៖ ថ្នាក់ វរសេនីយ៍ឯក ចំនួន០៣នាក់ ថ្នាក់ វរសេនីយ៍ទោ ចំនួន ០២នាក់ ថ្នាក់ វរសេនីយ៍ត្រី ចំនួន ០៣ នាក់ ថ្នាក់ អនុសេនីយ៍ឯក ចំនួន ០១នាក់ ថ្នាក់ អនុសេនីយ៍ត្រី ចំនួន ០១នាក់។

នាឪកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្តល់ជូននូវថវិកាឧបត្ថម្ភដល់យោធិន ចូលនិវត្តន៍ចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០០.០០០រៀលផងដែរ ៕ប្រភព អាវុធហត្ថខេត្តព្រះវិហារ

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun