ចោរឆក់ខ្សែ ក ម្នាក់ ក្នុងពិធីបុណ្យអុំទូកក្នុងខេត្តកំពង់ធំត្រូវសមត្ថកិច្ចឃាត់ខ្លួន

0
333

ដោយ:ឃឿន សារ៉េន
ខេត្តកំពង់ធំ ៖ ប្រុសម្នាក់រូបរាងស្អាតបាទបានបន្លំឆក់ខ្សែ ក ពីក្មេងរួចរត់គិចខ្លួនតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមនៅកន្លែងកើតហេតុ ស្ថិតចំណុចមាត់ស្ទឹងសែន លើសួនច្បារខាងលិចឆាកប្រគំតន្ត្រីមួយ ស្ថិតនៅក្នុងភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងពិធីបុណ្យអុំទូក ។

សមត្ថកិច្ចបានឲដឹងថា នៅមុនពេលកើតហេតុ ម្តាយកុមារីរងគ្រោះបានពរកូនស្រីដើរមកមើលការប្រណាំងទូក ពេលនោះ ជនសង្ស័យក៏ធ្វើសកម្មភាពឆក់ខ្សែ ក រួចរត់គេច ។ ស្ត្រីជាម្តាយឃើញទាន់ក៏ស្រែក ត្រូវបានក្រុមសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនបានភ្លាមៗ រួមនឹងវត្ថុតាងមានខ្សែកមាស០១ខ្សែទម្ងន់៣,៥ជី និងមានបណ្តោងរូបហង្សចំនួន០១ ។

ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ អឿ ច័ន្ទវណ្ណៈ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះលេខ២៧ ផ្លូវ៦១៤ ភូមិទី១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះជាក្មេងស្រីឈ្មោះ ថៃ នីតា អាយុ៣ឆ្នាំ ដែលមានម្តាយឈ្មោះ ធាយ សម្ផស្ស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ។

ភ្លាមៗនោះប្រជាពលរដ្ឋបានផ្អើលឈូ ឆ ហើយនាំគ្នាមកវាយជនសង្ស័យធ្វើសកម្មភាពនេះខាលើនេះ កុំតែបានកម្លាំងសមត្ថកិច្ចយើងនៅទីនោះច្រើន កុំអីប្រហែលជាបងប្អូនប្រជាពលរដ្ឋយើងលោកនាំគ្នាវាយទ្រោមខ្លួនហើយមើលទៅ ពីព្រោះតែឲ្យតែឮពាក្យថា ចោរពលរដ្ឋលោកស្អប់ណាស់ ។

ជនសង្ស័យបសារភាពថា ពួកគេមានគ្នា៣នាក់ប្រុសពីរស្រី១ ក្រុមរបស់គេបានជិះឡានតាក់ស៊ីមកពីភ្នំពេញមកធ្វើសកម្មភាពលួចនិងឆក់ខ្សែ ក នៅក្នុងខេត្តកណ្តាល ក្នុងពិធីបុណ្យអំទូកបានចំនួនបួនលើករួចមកហើយ ទើបនាំគ្នាមកធ្វើសកម្មភាពនៅខេត្តកំពង់ធំបន្តទៀតតែត្រូវអស់ល័ក្ខនិងសមត្ថកិច្ចខេត្តកំពង់ធំ ។ សមត្ថកិច្ចនិងកំពុងតាមដានស្រាវជាវរកគូ កន ២នាក់ទៀតមកផ្ដន្ទាទោសតាមច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here