ម៉ូតូបើកបុករថយន្ដធន់ធំពីបណ្ដាលឲស្លាប់មនុស្សម្នាក់នឹងរងខូចខាតម៉ូតូ១គ្រឿងយ៉ាងធ្ងន់ធ្ងរ

0
153

កំពង់ឆ្នាំង ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគី
ឡូម៉ែត្រ(៨៩-៩០) ត្រង់ចំណុចមុខមណ្ឌលពេទ្យកុមារ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង រវាងម៉ូតូបើក បុកគូថរថយន្តធុនធំ(មិនស្គាល់ម៉ាក) ក្នុងដំណើរស្របទិសគ្នាពី(ត្បូងទៅជើង)កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៣:៣០នាទីទាបភ្លឺ។

ករណីខាងលើនេះបណ្ដាលអោយស្លាប់ អ្នកបើកម៉ូតូ ១នាក់ ឈ្មោះធុន វាសនា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិផ្សារលើសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ នឹងខូចម៉ូតូ ១គ្រឿង (ខូចធ្ងន់) រីឯរថយន្ត
ក្រោយពេលកើតហេតុបានបើករត់គេចខ្លួនបាត់ ។

សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បី
ធ្វើពិធីបុណ្យ តាមប្រពៃណីយ៍ នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកពង់ឆ្នាំង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here