លោកហែម សុីណា អភិបាលស្រុករំដួល បានចុះជួបសំណេះសំណាលជាមួយប្រជាពលលរដ្ឋ ដែលពិការភាពនៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង

0
140

ដោយ:ថត ភារៈ
ស្វាយរៀង ៖ ដោយបានការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលពិការភាព នៅរសៀលថ្ងៃទី ៣ ខែ វិច្ឆិការ ឆ្នាំ ២០២២នេះ លោកហែម សុីណា អភិបាលស្រុករំដួល និងក្រុមការងារបានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ និងទីទ័លក្រ នៅក្នុងឃុំ ស្វាយចេក ស្រករំដួល ខេត្តស្វាយរៀង ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកហែម សុីណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ លោកហែម សុីណា អភិបាលស្រុករំដួល បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃឱ្យកាន់តែប្រសើ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ទោះបីជានៅក្នុងប្រទេសកម្ពុជាជំងឺនេះមានការធូរស្រាលក៏ដោយ ក៏ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here