អភិបាលខេត្តកំពង់ចាម បានណែនាំការសាងសង់វិមានឯករាជ្យ ត្រូវឲ្យរួចរាល់ត្រឹមថ្ងៃទី៥ ខែវិច្ឆិកា នេះ ដើម្បីរៀបចំទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងដាក់សម្ពាធ

0
138

លឹម​ សិលា
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ក្រុមការងារបច្ចេកទេស ដែលកំពុងសាងសង់វិមានឯករាជ្យ ត្រូវស្ថាបនាឲ្យបានរួចរាល់នៅត្រឹមថ្ងៃទី៥ ខែវិច្ឆិកា នេះ ដើម្បី សម្អាតត្រៀមរៀបចំប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ២០២២ ហើយ ដាក់សម្ភោធនាថ្ងៃនោះតែម្ដង ការណែនាំបែបនេះក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ វិមានឯករាជ្យ នៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា ការកសាងវិមានឯករាជ្យនេះ ពិត ជាមានសារៈសំខាន់ណាស់ ដើម្បីរំលេចនូវស្នាព្រះហស្ត ជាប្រវត្តិសាស្រ្ត នៃការអបអរសាទរ បុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូនីយកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ព្រះបរមរតនកោដិ ព្រះបាទ នរោត្តម សី ហនុ ដែលបានទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្រៅពីនោះ ការកសាងសង់សំណង់ប្រវត្តិសាស្ត្រនេះ ក៏ ជាផ្នែកមួយ បានបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាកូនចៅនៅជំនាន់ ក្រោយៗ ។ ទន្ទឹមគ្នានោះ សំណង់វិមានឯករាជ្យនេះ ក៏បានចូលរួមចំណែក ក្នុងការលើកកម្ពស់ សោភ័ណ្ឌភាព ក្រុងកំពង់ចាម និងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ពេលមកទស្សនា កំសាន្ត ក្នុងទឹកដីខេត្តកំពង់ចាម ក៏ដូចជាការចូលរួមប្រលងប្រណាំងចលនាទីក្រុងស្អាត នាឆ្នាំបន្ត បន្ទាប់ខាងមុខផងដែរ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ផ្អែកតាមផែនការសាងសង់ គម្រោងនេះ គឺចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដែលគ្រោងបញ្ចប់ ក្នុងរយៈពេល ១ឆ្នាំ ហើយនៅថ្ងៃទី៩ វិច្ឆិកា នៃកា រប្រារព្ធខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ សម្រាប់ឆ្នាំ២០២២ យើងនឹងយកថ្ងៃនោះ ដើម្បីដា ក់សម្ពោធនូវសមិទ្ធផលនេះផងដែរ ។

គួរកត់សម្គាល់ថា ទីតាំងដែលអាជ្ញាធរ សម្រេចសាងសង់វិមានឯករាជ្យនេះ គឺស្ថិតនៅចំណុចផ្លូវ កៅស៊ូ ខាងមុខច្រកចូលទៅសាលាគរុកោសល្យ ខេត្តកំពង់ចាម ជាមួយគ្នានោះ អាជ្ញាធរ ក៏បាន សាងសង់ពង្រីកផ្លូវឲ្យធំទូលាយ នៅចំណុចរង្វង់មូលជុំវិញវិមានឯករាជ្យនេះ រួមទាំងការពង្រីកផ្លូវ បន្ថែម ចាប់ពីចំណុចរង្វង់មូលនាគព័ន្ធ រហូតទៅដល់ចំណុចទន្លេអុំ និងបំពាក់អំពូលភ្លើងបំភ្លឺផ្លូវជុំវិញ ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here