បទល្មើសឆ្លងដែនស៊ីម៉ង់ត៍ឥតច្បាប់(គេចពន្ធ)ចូលមកកម្ពុជា តាមច្រកកំពុងស្រឡៅ នៅតែបន្តដឹកជញ្ជូនមិនញញើតសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាននោះឡើយ !

0
249

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បទល្មើសឆ្លងដែនស៊ីម៉ង់ត៍ឥតច្បាប់(គេចពន្ធ)ចូលមកកម្ពុជា តាមច្រកកំពុងស្រឡៅ នៅតែបន្តដឹកជញ្ជូនតាមរថយន្ដ វ៉េអង មិនញញើតសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាននោះបន្តិចណាឡើយ។

ប្រភពច្បាស់ការ បានខ្សិបប្រាប់អ្នកសារព័ត៌តាមប្រព័ន្ធអេឡិចត្រូនិចថា រយះពេល២ថ្ងៃនេះទូក និងកាណូតបានដឹកជញ្ជូនស៊ីម៉ង់ត៍គិចពន្ធពីព្រំដែនឡាវចូលមកកម្ពុជា តាមច្រកកំពុងស្រឡៅ រួចដឹកជញ្ជូនតាមរថយន្ដវេអងឆ្ពោះមកខេត្តព្រះវិហារ នៅថ្ងៃនេះតែម្ដង។ ហើយម្សិលមិញនេះបានដឹកជញ្ជូនឆ្ពោះទៅខេត្តស្ទឹងត្រែង តាមរថយន្ដធន់ធំមួយគ្រឿងរួចមកហើយផងដែរ។

ប្រភពដដែលបានបន្តថា សកម្មភាពនាំទំនិញស៊ីម៉ង់ត៍គិចពន្ធខាងលើនាំចូលពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជាតាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានឈ្មោះកេន និង ឈ្មោះ ភាព ជាម្ចាស់និងអ្នកកាងពីក្រោយ (រត់ការបិតភ្នែកសមត្ថកិច្ច) ទើបមិនមានការបង្ក្រាបនិងទប់ស្កាត់បានម្ដងណាឡើយ( ព្រោះរថយន្ដដឹកស៊ីម៉ង់ត៍តូចពេកទើបមើលមិនឃើញ )។

ប្រជាពលរដ្ឋ ជឿជាក់ថា ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនឹងមានវិធាការចាត់ការតាមផ្លូវច្បាប់លើបុគ្គលទាំងពីរនាក់ខាងលើជាក់ជាមិនខាន ។


លោកឡុង សុបិន្ត អភិបាលស្រុកឆែបបានបញ្ជាក់ថា ជុំវិញករណីពាក់ព័ន្ធនិងទំនិញលួចឆ្លងដែនគិចពន្ធខាងលើនោះលោកមិនទាន់បានទួលដំណឹងអ្វីនោះទេ ដោយលោកបញ្ជាក់ថាលោកទើបនឹងមកកាន់តំណែងថ្មី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here