បទល្មើសឆ្លងដែនស៊ីម៉ង់ត៍រាប់សិបតោនខុសច្បាប់ចូលមកកម្ពុជា និងនាំចេញបារីទៅប្រទេសឡាវ ដែលកំពុងកើតមានឡើងនៅច្រកកំពង់ស្រឡៅ ព្រំដែនខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ប្រទេសឡាវ មានvideo

0
441

ព្រះវិហារ ៖ មួយរយៈពេលនេះមានការផ្ទុះកក្រើកឡើងនូវបទល្មើសឆ្លងដែនខុសច្បាប់ ជាប់ព្រំដែនប្រទេសឡាវ កម្ពុជា តាមដងទន្លេមេគង់ ក្នុងភូមិសាស្ត្រច្រកកំពង់ស្រឡៅ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ប្រទេសឡាវ ដោយពុំឃើញសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបនោះទេ។

ដោយការនាំស៊ីម៉ង់ត៍ពីប្រទេសឡាវតាមទូក កាណូត ចូលមកប្រទេសកម្ពុជារាប់សិបតោនក្នុង១ថ្ងៃៗ និងការនាំបារីទៅប្រទេសឡាវវិញផងដែរ ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថានៅប្រលប់ថ្ងៃទី៣១ ខែតុលានេះ សកម្មភាពនាំទំនិញខុសច្បាប់ដែលឈ្មួញនាំចូលពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជាតាមច្រកកំពង់ស្រឡៅ គឺពុំមានសមត្ថកិច្ចជំនាញធ្វើការទប់ស្កាត់ឫបង្រ្កាបនោះទេ ដែលទំនិញភាគ ច្រើនឈ្មួញនាំចូលទាំងព្រឹក ទាំងថ្ងៃ តាមទូក រួចលើកដាក់រថយន្តធន់ធំតែម្តង ដូចជាស៊ីម៉ង់ត៍ខាងលើដឹកចេញពីច្រកព្រំដែន កំពុងស្រឡៅយកទៅលក់នៅខេត្តស្ទឹងត្រែងបានដោយរំភើយ ដោយមានឈ្មោះកេន និង ឈ្មោះ ភាព យកទៅលក់នៅខេត្តស្ទឹងត្រែង។

ប្រជាពលរដ្ឋដាក់ការសង្ស័យថា ការមិនបង្ក្រាបរបស់សមត្ថកិច្ចជំនាញ លើទំនិញឆ្លងដែនខុសច្បាប់ទាំងនេះ ប្រហែលជាសមត្ថកិច្ចទទួលបានផលប្រយោជន៍ខ្លះៗហើយមើលទៅទើបបានជាក្រុមឈ្មួញ ហ៊ានដល់ថ្នាក់នេះ ?។

ប្រជាពលរដ្ឋលើកឡើងថា ៖ករណីនេះសង្ឃឹមថា អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី និងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត នឹងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងតាមដាន ក្នុងករណីឆ្លងដែនគិចព័ន្ធខុសច្បាប់នេះផងចុះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here