ឯកឧត្តម ងួន រតនៈ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនអ្នកជំម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

0
175

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនអ្នកជំម្ងឺប្រមាណ ១៣០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ ជុំវិញខេត្តបានអមដំណើរផងដែរ។

នាឪកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានពាំនាំនៅប្រសាសន៍សួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

ឯកឧត្តមបានបន្តទៀតថា ថ្នាក់ដឹកនាំតែងតែគិតគូរដល់សុខនិងទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ចមិនថាក្នុងការលះទេសៈណាក៏ដោយ (ត្រូវតែយករាសជាធំ) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here