ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នាំយក​ពូជ​ស្រូវ​របស់​រាជរដ្ឋាភិបាល​ជាង២៥០តោន​ ចែក​ជូន​ពលរដ្ឋ​ នៅ​ស្រុកបាធាយ

0
101

ដដោយ:លឹម​ សិលា
កំពង់ចាម ៖​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តា អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម​ បាន​អញ្ជើញ​នាំយក​ពូជ​ស្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈប្រព័ន្ធស្បៀងបម្រុង ចំនួន​២៥១.៧០០គីឡូក្រាម​ ចែក​ជូនប្រជាកសិករ ២.៥១៧គ្រួសារ មក​ពី​ឃុំ​ចំនួន​៩​ នៃ​ស្រុក​បាធាយ​ ដោយក្នុងមួយគ្រួសារៗ ទទួលបានពូជស្រូវ​ចំនួន​ ១០០ គីឡូក្រាម​ ។

ពិធីនេះ​បាន​ធ្វើ​ឡើង​នារសៀលថ្ងៃទី​២៨​ ខែតុលា​ ឆ្នាំ​២០២២​ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម មន្ទីរអង្គភាពជុំវិញខេត្ត និង​អាជ្ញាធរមូលដ្ឋានផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here