លោកជំទាវ ហុឹមម៉ាលី ដង្ហែរអង្កកឋិនទានទៅកាន់វត្ត វត្តលក្ខរាជា ប្រមូលបានបច្ច័យ សរុបជាង៤៥លានរៀលនិងប្រាក់ដុល្លារ២៣០០ដុល្លារ

0
123

ដោយ:ថត ភារៈ
ស្វាយរៀង ៖ លោកជំទាវ ហុឹមម៉ាលី សមាជិកក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនចុះជួយឃុំសង្កែស្រុករំដួល  ញាតិញោមពុទ្ធបរិស័ទ ជិត ឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដួចផ្ដើមធ្វើបុណ្យមហាអង្គកឋិនទានសាមគ្គីមួយដង្ហែរទៅវេរបច្ច័យស្បង់ជីវរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលមួយត្រីមាស(៣ខែ) ក្នុងពុទ្ធសីមានៅវត្តលក្ខរាជា ស្ថិតនៅក្នុង ឃុំកំពង់ចក ស្រុករំដួលខេត្តស្វាយរៀង ប្រមូលបានបច្ច័យ សរុបជាង៤៥លានរៀលនិងប្រាក់ដុល្លារ២៣០០ដុល្លារ។

បន្ទាប់ពីអង្គកឋិនទានបានដង្ហែប្រទក្សិណជុំវិញព្រះវិហារដើម្បីដាឆ្លងសទ្ធារបស់ញាតិញោមពុទ្ធបរិស័ទ ដែលបានធ្វើបុណ្យតាមកន្លងប្រពៃណីព្រះពុទ្ធសាសនាជាបន្តបន្ទាប់រួចមក លោកជំទាវ ហុឹមម៉ាលី សមាជិកក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនចុះជួយឃុំសង្កែស្រុករំដួលបានមានប្រសាសន៏ថា បុណ្យកឋិនទាន គឺជាបុណ្យមួយដែលបានកំណត់យ៉ាងច្បាស់លាស់ ក្នុងចន្លោះ ២៩ ថ្ងៃ គឺចាប់តាំងពីថ្ងៃ ១រោច ខែអស្សុជរហូតដល់ថ្ងៃ ១៥កើត ខែកត្តិក ដោយក្នុងមួយឆ្នាំ វត្តមួយធ្វើបានតែម្តង មិនថា អង្គឋិនតិចឬច្រើនឲ្យតែចូលក្នុងថ្ងៃតែមួយ ។

ព្រះគ្រូចៅអធិការវត្តលក្ខរាជា បានមានថេរះដីកា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ  លោកជំទាវ ហុឹមម៉ាលី និងក្រុមគ្រួសារ ឯកឧត្តមលោក លោកស្រី ញាតិញោម ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើបុណ្យមហាអង្គកឋិនទានដើម្បីដង្ហែមកកាន់វត្ត នៅពេលនេះដោយទឹកចិត្តជ្រះថ្លាដែលពុទ្ធបរិស័ទព្រមទាំងញាតិញ៉ោមទាំងអស់ដែលមកពីជិត ឆ្ងាយមានទាំងក្នុងនិងក្រៅខេត្ត ។

ព្រះអង្គបានមានថេរៈដីកាបន្តផងដែរថា ការដែលយើងមានឱកាសបានធ្វើបុណ្យជួបជុំគ្នានៅពេលនេះក៏ដោយសារតែប្រទេសជាតិយើងមានសន្តិភាពពេញផ្ទៃប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី ។

ជាចុងបញ្ចប់ ព្រះគ្រូចៅអធិការ ក៏បានប្រគេនពរដល់ព្រះសង្ឃនិងជូនពរ ដល់ ឯកឧត្តម លោកឧកញ៉ាលោកជំទាវ លោក លោកស្រី ញាតិញោមពុទ្ធបរិស័ទដែលបានចូលរួមធ្វើបុណ្យទាំងអស់ឱ្យទទួលផលបុណ្យពីអង្គកឋិនទានសាមគ្គីនេះគ្រប់គ្នាកុំបីអាក់ខានឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here