អភិបាលរងខេត្តស្វាយរៀង ជំរុញដល់បងៗក្រុមកីឡាករអ៊ុំទូកទាំងអស់សូមកុំប្រើប្រាស់គ្រឿងញៀនព្រោះគ្រឿងញៀនបំផ្លាញសុខភាព ពិសេសត្រូវចេះការពារខ្លួនពីជំងឺអេដស៏

0
128

ដោយ:ថត ភារៈ
ស្វាយរៀង ៖ ឯកឧត្តម តូចប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ជំរុញដល់បងៗក្រុមកីឡាករអ៊ុំទូកទាំងអស់សូមកុំប្រើប្រាស់គ្រឿងញៀនព្រោះគ្រឿងញៀនបំផ្លាញដល់សុខភាព ពិសេសត្រូវចេះការពារខ្លួនពីជំងឺអេដស៏។

ការជំរុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០២២ក្នុងកិច្ចប្រជុំ
បទបញ្ជារនៃការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្តារបើសន្លឹកប្រចាំឆ្នាំ២០២២ នៅខេត្តស្វាយរៀង
ដោយមានការចូលរួមពី លោកប្រធានមន្ទីរទេសចរលោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត អស់លោកលោកស្រីដែលពាក់ពន្ធ័ជាច្រើននាក់នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា ការប្រណាំងទូកក្នុងខេត្តស្វាយរៀងមានទូកសរុបចំនួន៥២គ្រឿង មានកីឡាករសរុបចំនួន១៣៥៤នាក់ ប្រភេទទូកខ្នាតអន្តរជាតិសរុប៤៤គ្រឿង អ្នកអ៊ុំពេញសិទ្ធិ សរុប៩៦៨នាក់និង
ប្រភេទទូកក្ដារ បីសន្លឹក សរុប៨គ្រឿង អ្នកអ៊ុំពេញសិទ្ធិសរុប២៤នាក់។

ឯកឧត្តម បានស្នើដល់គណៈកម្មការរៀបចំពិធីប្រណាំងទូក ធ្វើការបូកសរុប ចំនួនទូក ទាំងអស់ ដែលមានក្នុងខេត្ត ដើម្បីបានដឹងអំពីចំនួនទូក  សម្រាប់ធ្វើការបែងចែក និងរៀបចំការប្រណាំងក្នុងពេល សម ស្របដែលអាចធ្វើទៅបាន។ 

ត្រូវពង្រឹងការហ្វឹកហាត់ដល់កីឡាករ និងធានាថា កីឡាករអុំទូក មានគ្រប់ចំនួនមិនអវត្តមាន ត្រូវគោរពឲ្យបាននូវវិន័យបទបញ្ជាផ្ទៃក្នុង ក្នុងការប្រកួត មានសេចក្តីថ្លៃថ្នូរ ទូកត្រូវតុបតែងឱ្យមានសោភ័ណ្ឌភាព ហើយកីឡាករ ក៏ត្រូវមានឯកសណ្ឋានសមរម្យផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តម តូចប៉ូលីវ៉ា ក៏បានជំរុញ និងលើទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងចូលរួមសំអាតអនាម័យបរិស្ថាន និងការតុបតែងលម្អ ឱ្យមានសោភ័ណភាពស្រស់បំព្រង ដើម្បីធ្វើយ៉ាងណាបង្កើតបរិយាកាស ឱ្យមានភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋយើង។

សូមបញ្ជាក់ថា ក្រៅពី​មានពិធីប្រណាំងទូកក៏មាន​ការរៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​សប្បាយៗ​ជាច្រើន​ប្រភេទ​ទៀត ដើម្បី​បង្កើន​ភាពសប្បាយ​ និង​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្សាន្ត​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here