ឯកឧត្តម រស់ ផារិទ្ធ ផ្ដាំផ្ញើរដល់ក្រុមកីឡាករអ៊ុំទូកឌីសែនជ័យបារមីស្រុករំដួល  មុន​ពេល​ប្រកួត​ មកដល់​ត្រូវខិតខំ​ហ្វឹកហាត់​ជាប្រចាំ ​រក្សា​សណ្ដាប់ធ្នាប់ គោរព​បទបញ្ជា​គណៈកម្មកា​រ​រៀបចំ​ការប្រកួត ​ត្រូវមាន​វិន័យ​និង​សីលធម៌​ល្អ​

0
113

ថត ភារៈ
ស្វាយរៀង ៖ ឯកឧត្តម រស់ ផារិទ្ធ ក្នុងនាមអនុប្រធានក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួល ផ្ដាំផ្ញើរដល់ក្រុមកីឡាករអ៊ុំទូក
ឌីសែនជ័យបារមីស្រុករំដួល ដែលជា របស់សាលាស្រុករំដួលមុន​ពេល​ប្រកួត ​មកដល់ ​ត្រូវខិតខំ​ហ្វឹកហាត់​ជាប្រចាំ ​រក្សា​សណ្ដាប់ធ្នាប់ គោរព​បទបញ្ជា​គណៈកម្មកា​រ​រៀបចំ​ការប្រកួត ​ត្រូវមាន​វិន័យ​និង​សីលធម៌​ល្អ​។

ការផ្ដាំផ្ញើរបែបនេះធ្វើឡើងនារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីជសំណេះសំណាលជាមួយក្រុមកីឡាករអ៊ុំទូក ដែលមានឈ្មោះថា ឌីសែនជ័យបារមីស្រុករំដួល ជាទូករបស់សាលាស្រុករំដួល។

ជាមួយគ្នានេះដែរ ឯកឧត្តម បានបន្ថែមថាសូម ក្រុមកីឡាករទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ពិសេសត្រូវរួបរួមសាមគ្គីជាធ្លង់មួយ ហើយអ្វីដែលសំខាន់គឺការគោរពវិន័យ ដើម្បីទទួលបាននូវភាពជោគជ័យ និងនាំជ័យជម្នះនេះជូនសាលាស្រុករំដួល នាថ្ងៃខាងមុខនេះ។

ក្នុងឪកាសនោះក្នុងនាមក្រុមកីឡាករអ៊ុំទូក ដែលមានឈ្មោះថា ឌីសែនជ័យបារមីស្រុករំដួលសូមថ្លែងអំណរគុណយ៉ាងពន្លឹក ចំពោះឯកឧត្តម រស់ផារិទ្ធអនុប្រធានក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួលដែលបាន យកចិត្តទុកដាក់ចុះជួបសំណេះសំណាលដោយផ្ទាល់ ជាពិសេសបានជួយទំនុកបំរុងគ្រប់យ៉ាងដល់ក្រុមកីឡាករ ផងដែរ។

បន្ទាប់មក លោករស់ផារិទ្ធ ក៏បានផ្ដល់ ថវិការ ៨០ម៉ឺនរៀល មី ៥កេសទឹកបរិសុទ្ធ ៥កេស អាវយឺត ៥០ មួក ៥០និងក្រមា ២៥ ដល់សាលាស្រុករំដួលសម្រាប់ចាត់ចែងដល់បងប្អូនក្រុមកីឡាករផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here