ថ្នាក់ដឹកនាំខេត្តកំពង់ចាម សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសួនកុមារសន្តិភាពក្រុងកំពង់ចាម

0
154

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ស្លូត ផន ប្រធានក្រុមប្រឹក្សាខេ ត្ត នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសួនកុមារសន្តិភាពក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ​ មន្ត្រីពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា គម្រោងកែលម្អរសួនកុមារ ក្នុងក្រុងកំពង់ ចាមនេះ បានកសាងឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ សោភ័ណ្ឌភាពក្រុង និងរៀបចំ ទីតាំងកម្សាន្ត របស់ប្រជាពលរដ្ឋ ដោយធានានូវផាសុកភាព សោភ័ណ្ឌភាព និងសុវត្ថិភាព ពោលគឺ ធ្វើយ៉ាងណា ឲ្យសក្កិសមជាទីក្រុង ដែលទទួលបានជ័យលាភី រំដួល ៣ទង ផងដែរ ។

គួរកត់សម្គាល់ថា ដើម្បីបង្កើននូវសោភ័ណភាពទីក្រុង ដែលមានវ័យចំណាស់មួយ ស្ថិតនៅស មតាមបណ្ដោយដងទន្លេមេគង្គ នាភូមិភាគឥសាន្ត នៃប្រទេសកម្ពុជា ទុកជាកន្លែងគួរជាទីទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍មកទស្សនាកំសាន្តផងនោះ គម្រោងកែលំអរសួនកុមារក្រុងកំពង់ចាម ដែលមានទីតាំង ស្តិតនៅទល់មុខសាលាខេត្តកំពង់ចាម ត្រូវបានសាងសង់រួចរាល់ជាស្ដាពរហើយ ដោយបច្ចុប្បន្ននេះបានបើកដំណើរការទទួលបម្រើអថិជនមួយរយៈរួចមកហើយ ។

គួររំលឹកថា គម្រោងសួនសន្តិភាពនេះ ត្រូវបានអនុវត្តដោយមានការចែកចេញជា ២ដំណាក់កាល គឺ ដំណាក់កាលទី១ ចាប់អនុវត្តពីខែមីនា ឆ្នាំ២០២១ មក ដោយសាងសង់រៀបចំកលំអរសួនឲ្យ ប្រសើរឡើងវិញ មានទាំងការរៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹក និងអាងហែលទឹក ចំនួន ៣កន្លែង ដ លមានទំហំ ៣០x៣០ម៉ែត្រ, ២៥x៣០ម៉ែត្រ និង ១០x២០ម៉ែត្រ និងរៀបចំរបងថ្មីជុំវិញ ៦០០ម៉ែត ដោយក្រាលការ៉ូក្នុងបរិវេណទីធ្លា សង់កន្លែងក្មេងកំសាន្ត និងបំពាក់សម្ភារៈបរិក្ខារ សាងសង់អាគារ អាហារដ្ឋាន និង Minimart និងក្រាលការ៉ូឡា ឬការ៉ូជុំវិញបរិវេណកំសាន្ត ។

ដំណាក់កាលទី២ ចាប់ពីខែមករា ឆ្នាំ២០២២ ទើបដំណើការសាងសង់ រួមមាន អាគារអាហារដ្ឋាន និង Minimart រៀបចំប្រព័ន្ធទឹកស្អាត និងសាងសង់បង្គន់អនាម័យស្ដង់ដារ សាងសង់ខ្លោងទ្វារ និង ច្រកសុវត្ថិភាព រៀបចំបណ្តាញអគ្គិសនី និងដាំបង្គោលភ្លើង សាងសង់បន្ទប់ប្ដូរសំលៀកបំពាក់ រៀប ចំ និងថែរក្សាទុកដើមឈើធំៗ ឲ្យនៅដដែល និងការគ្រប់គ្រងសម្រាម ឲ្យមានអនាម័យ ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here