អំណោយរបស់រាជរដ្ឋាភិបាល ត្រូវបានយកមកផ្តល់ជូនប្រជាពលរដ្ឋ ងាយរងគ្រោះ ចំនួន ៣០៧ គ្រួសារ​ ក្នុងស្រុកសៀមបូក

0
123

ស្ទឹងត្រែង ៖ នាព្រឹកថ្ងៃពុធ​ ២កេីត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២​៦​ ខែតុលា ឆ្នាំ២០២២​ នេះ​ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជេីញជាអធិបតីក្នុងពិធីចែកអំណោយសង្រ្គោះ របស់រាជរដ្ឋាភិបាល​ តាមរយៈរដ្ឋបាលខេត្តនិងមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនិតិសប្បទាខេត្ត ​ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្ត្រីមេម៉ាយជនពិការ កុមារកំព្រា និងជនរងគ្រោះដោយគ្រោះធម្មជាតិ​ ចំនួន ៣០៧ គ្រួសារ​ ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។​

ដោយមានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត លោកអភិបាល អភិបាលរងស្រុក កម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាព ជុំវិញខេត្តជាច្រើនរូប។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលបាននាំយកទៅចែកជូននាពេលនោះ ក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន: អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១ យួរ និងភួយ១ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here