លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ដឹកនាំសហការី នៃសមាគមនារី ខេត្តកំពង់ចាម​ កាន់បិណ្ឌវេនទី៩ នៅវត្តខេមវ័ន​បឹងស្នាយ​ និងវត្តបទុមរតនៈដីដុះ​ ក្នុងក្រុងកំពង់ចាម​

កំពង់ចាមៈ​ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្ថិភាព និងការអភិវឌ្ឍន៍ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានដឹកនាំសហការី បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តខេមវ័ន​បឹងស្នាយ​ ស្ថិតក្នុងសង្កាត់សំបួរមាស​ និងវត្តបទុមរតនៈដីដុះ​ ស្ថិតក្នុងសង្កាត់វាលវង់​ ក្រុងកំពង់ចាម​ ។

នាឱកាសនោះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា និងសហការីក្រោមឱវាទ បានអញ្ជើញថ្វាយភួងផ្កា បូជាទៀនធូប ចំពោះព្រះពុទ្ធបដិមា ដែលជាព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើង និងអញ្ជើញនមសកាព្រះរតនត្រ័យ ទៅតាមកិច្ចសាសនា ព្រមទាំង អញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះ មាតាបិតា ជីដូនជីតា និង ញាតិកាលទាំង ៧សណ្តាន ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ ព្រមទាំង ឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្ត ទៅដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលក្រុមការងារ សមាគមនារីកម្ពុជា សាខាខេត្តកំពង់ចាម បានឧទ្ទិសជូន តាមរយៈ ព្រះសង្ឃ ជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដោយសូមឲ្យអំណាច នៃអានិសង្ឃនេះ ជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខ ក្នុងទីឋានបរមសុខ កុំបីឃ្លៀងឃ្លាត និងអាក់ខានឡើយ ។

ក្នុងឱកាសប្រារព្ធ​ពិធីកាន់បិណ្ឌវេនទី៩​ នេះដែរ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ដឹកនាំសហការី បាននាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ វត្តខេមវ័ន​បឹងស្នាយ​ អង្ករ ១០០គីឡូក្រាម មី ១កេសធំ ត្រីខ ១កេសធំ​ ទឹកដោះគោខាប់ ១កេសធំ​ ទឹកសុទ្ធ ៧កេស ទឹកក្រូច ៧កេស ទឹកត្រី ៥កេស ទឹកស៊ីអ៊ីវ ៥កេស ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម និងបច្ច័យ ចំនួន ៤លាន ៤២ម៉ឺនរៀល ។ ដោយឡែក​វត្តបទុមរតនៈដីដុះ​ អង្ករ ២០០គីឡូក្រាម មី ១០កេស​ ត្រីខ ២កេស​ ទឹកដោះគោខាប់ ១កេស​កន្លះ​ ទឹកសុទ្ធ ១១កេស ទឹកក្រូច ៧កេស ទឹកត្រី ៥កេស ទឹកស៊ីអ៊ីវ ៥កេស ស្ករស ៧គីឡូក្រាម តែ ៧គីឡូក្រាម និងបច្ច័យ ចំនួន ៤លាន ៧៧ម៉ឺនរៀល ។ ចំពោះ​ព្រះសង្ឃ ក្នុង​១វត្ត​៧អង្គ ក្នុង ១អង្គៗ ទេយ្យវត្ថុ ចំនួន ១សម្រាប់ បច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្ត្រក ផងដែរ ៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun