លោក​ សំ​ លាងទ្រី ប្តេជ្ញាចិត្តយ៉ាងមុតមាំ​ថា និងកែសម្រួលផ្លូវជាតិ​ ផ្លូវក្រាលគ្រួសក្រហម​ គ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ​ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង​ នឹងធ្វេីការជួសជុល​ ថែទាំ​ រួចរាល់ទាំងអស់ ត្រឹមពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ​​

0
107

ដោយ:ណារិទ្ធ
ព្រះវិហារ ៖ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំងក្រោយពីលឺដំណឹងថា ផ្លូវជាតិ​ ផ្លូវក្រាលគ្រួសក្រហម​ គ្រប់គ្រងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ​ ដែលរងការខូចខាដោយជំនន់ទឹកភ្លៀង​ នឹងធ្វេីការជួសជុល​ ថែទាំ​ រួចរាល់ទាំងអស់ ត្រឹមពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ​ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។

នេះជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ​ របស់លោក​ សំ​ លាងទ្រី​ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ​ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែតុលា​ និងទិសដៅអនុវត្តសម្រាប់ខែវិច្ឆិកាឆ្នាំ២០២២​ របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ​ នារសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០២២នេះ។

លោកបានបញ្ជាក់ថា ផ្លូវថ្នល់់គឺជាសរសៃឈាមមួយយ៉ាងសំខាន់របស់ប្រជាពលរដ្ឋគ្រប់ៗគ្នា ផ្លូវល្អ អាចកាត់បន្ថយក្នុងការចំណាយ ទាំងពេលវេលា និងថវិកា ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here