ប្រជាពលរដ្ឋ ៥០០គ្រួសាររងគ្រោះដោយសារទឹកជំនន់ត្រូវបាន ឯឧត្តម សុខ លូ នាំយកអំណោយ សម្ដេច ហ៊ុន សែន មកប្រគល់ជូន

0
165

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥០០គ្រួសារ មកពីឃុំចំនួន១០ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង កម្មវីធីនេះប្រារព្ធឡើងនៅបរិវេណសាលាស្រុកសង្កែ ។

នាឱកាសនោះ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហានានាដូចជាគ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនពួកគាត់ឱ្យបានទាន់ពេលវេលា ហើយឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់ជូនជាគ្រាប់ពូជស្រូវ ជាអង្ករ និងជាគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀតជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការរៀបចំបន្តជូនប្រជាពលរដ្ឋដែលរងការខ្វះខាត ។

ឯកឧត្តមបានបន្តថា ការចែកអំណោយសង្រ្គោះនេះដែរគឺមិនបានចែកបានគ្រប់ៗគ្នាទេ គឺធ្វើការចែកចំពោះតែប្រជាពលរដ្ឋដែលខ្វះខាតខ្លាំងជាងគេ ហើយថ្ងៃទៅមុខទៀតក៏នឹងបន្តចែកជាបន្តបន្ទាប់ទៀត ដូចនេះសូមឱ្យមានការអធ្យាស្រ័យ និងយោគយល់ពី បង ប្អូន ពូ មីង យាយ តាផងដែរ។

អំណោយដែលនាំយកមកជូននាពេលនេះក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ១យួរ -មី ១កេស -ធុងចម្រោះ ១ឈុត សាប៊ូ ១ដុំ -សំឡីអនាម័យ ១ដុំ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here