រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ពូជស្រូវប្រមាណ ១១៥តោន ជូនដល់ពលរដ្ឋជិត២០០០គ្រួសារ បន្ទាប់ពី រងគ្រោះដោយទឹកជំនន់នៅស្រុកកងមាស

0
120

ដដោយ:លឹម​ សិលា​
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយ ឯកឧត្តម អ៊ុង សំអាត រដ្ឋ លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បា ននាំយកពូជស្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងប្រមាណ១៥ តោន ផ្តល់ ជូនប្រជាកសិករជិត២០០០គ្រួសារ មកពីឃុំចំនួន ៩ នៃស្រុកកងមាស ខេត្តកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង សម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្តល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបំរុង កម្ពុជាចំនួន ១១៤តោន និង៧០០គីឡូក្រាម ដល់បងប្អូនប្រជាកសិករ ១.៣៥១គ្រួសារ ដោយ័ក្នុង ១គ្រួសារ ចំនួន១០០គីឡូក្រាម ដើម្បីធ្វើការដាំដុះស្តាំរឡើងវិញ តាមការសំណូមពរពីអាជ្ញាធរមូល ដ្ឋាន ក្នុងឃុំចំនួន៩ នៃស្រុកកងមាស បន្ទាប់ពីប្រជាពលរដ្ឋទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង និង ទឹកទន្លេមេគង្គនាពេលកន្លងមក ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បា នពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយគ្រោះមហន្ត រាយនានា ។

ឯកឧត្តមរដ្ឋលេខាធិកា ក៏បានថ្លែងថា ពូជស្រូវនេះ គឺសម្រាប់ស្ដារឡើងវិញនូវ ការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះក្នុងពេលកន្លងមក ជាពិសេស ជាប្រភេទពូជស្រូវដែលល្អ មានទីផ្សារ និងមានរយៈពេលខ្លី នៃការប្រមូលផលបានឆាប់រហ័ស ដូច្នេះនៅពេលដែលបងប្អូនទទួលបានពូជស្រូវនេះហើយ សូមយកទៅ ធ្វើការដាំដុះឲ្យបាន ទាន់ពេលវេលា ដើម្បីស្ដាំរជីវភាពគ្រួសារឡើងវិញ ហើយត្រូវស្វែងយល់អំពីវិធីសាស្រ្តនៃការដាំដុះផង ដោយសួរនាំទៅមន្ត្រីជំនាញបច្ចេកទេសកសិកម្ម តាមរយៈអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យទិន្នផលកសិកម្មមានការកើនឡើងខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here