អភិបាលខេត្តកំពង់ចាម​ ថ្លែង​អំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ផ្ដល់​ពូជស្រូវជូន​កសិករ​ជាង១០០០គ្រួសារ​ នៅស្រុកស្រីសន្ធរ

0
129

ដោយ​ លឹម​ សិលា​
កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្ដល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបំរុងកម្ពុជា ដល់បងប្អូន​ប្រជាកសិករ​ប្រមាណ ១.៣៥១គ្រួសារ ដោយ​ក្នុង​ ​១គ្រួសារ​ ចំនួន​​១០០គីឡូក្រាម​ ដើម្បីធ្វើការដាំដុះស្តារឡើងវិញ តាមការសំណូមពរពីអាជ្ញាធរមូលដ្ឋាន ក្នុងឃុំចំនួន៥ នៃស្រុកស្រីសន្ធរ បន្ទាប់ពីប្រជាពលរដ្ឋទទួល​រងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនាពេលកន្លងមក ។​ ការ​លេីក​ឡើង​បែក​នេះ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ រួម​ដំណើរ​ជាមួយ​ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ នាំយកពូជស្រូវរបស់រាជរដ្ឋាភិបាលផ្ដល់​ជូនប្រជាកសិកចំនួន ១.៣៥១គ្រួសារ​ មកពីឃុំចំនួន៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៤​ ខែតុលា ឆ្នាំ ២០២២​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឲ្យបងប្អូន​ប្រជាកសិករ​ ត្រូវយកពូជស្រូវទាំងនេះទៅបង្កបង្កើនផល ក្នុងការស្តារ​ឡើងវិញ ដើម្បីកាត់បន្ថយភាពក្រីក្រ និងសូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ សហការជាមួយអាជ្ញាធរ ដើម្បីចូលរួមថែរក្សា និងការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពផងដែរ​ ។

ជាមួយគ្នានោះ​ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ក៏បាន​ពាំនាំ​នូវ​ការផ្តាំផ្ញើសាកសួរសុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ។​ ឯកឧត្តម​រដ្ឋលេខាធិកា​ បានថ្លែង​ថា​ ការចែកជូនពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយពូជស្រូវនេះ គឺសម្រាប់ស្តារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះក្នុងពេលកន្លងមក ជាពិសេសជាប្រភេទពូជស្រូវដែលល្អ មានទីផ្សារ និងមានរយៈពេលខ្លី នៃការប្រមូលផលបានឆាប់រហ័សទៀតផង​ ដូច្នេះ​នៅពេល​ដែល​បងប្អូន​ទទួល​បាន​ពូជស្រូវ​នេះ​ហើយ​ សូម​យក​ទៅ​ ធ្វើ​ការ​ដាំដុះ​ឲ្យបាន​ទាន់ពេលវេលា​ ដេីម្បី​ស្ការ​ជីវភាព​គ្រួសារ​ឡេីង​វិញ​​ ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here