ឃាត់ខ្លួនជនជាតិចិន ៤នាក់លួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ និងឃាត់ខ្លួនជនជាតិចិន១៦នាក់ឆ្លងដែនចូលមកកម្ពុជា តាមច្រកកំពុងស្រឡៅ

0
232

ខេត្តព្រះវិហា ៖ កំលាំងទិសសហការជាកំលាំងផ្នែកសឹករងឆែប ធ្វើការឃាត់ខ្លួនម្ចាស់រថយន្តជាជនជាតិខ្មែរ និងជនជាតិចិនចំនួន ៤នាក់ ខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ។

ប្រតិបត្តិការណ៍ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង០៥ នឹង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដែលស្ថិតនៅភូមិ​កំពង់ស្រឡៅ​ ឃុំកំពង់ស្រឡៅមួយ​ ស្រុកឆែប​ ខេត្តព្រះវិហារ​។

ដោយមានការតាមដាននិងស្រាវជ្រាវ បញ្ជាផ្ទាល់ពីលោកវរសេនីឯកឆៅ ហន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងជាមេបញ្ជាការតំបន់ប្រតិបត្តិសឹករងទិសឆែប ដោយមានការសង្ស័យថាមានជនជាតិចិនលួចឆ្លងដែនខុសច្បាប់ បានដាក់បទបញ្ជាឲ្យកម្លាំងផ្នែកសឹករងឆែបដឹកនាំដោយលោកអនុសេនីយ៍ទោ រស់ សារុន​ និងលោកវរៈសេនីយ៍ត្រី ថោង ស៊ីថា បានចុះធ្វើសកម្មភាពល្បាតក្នុងភូមិសាស្រ្តភូមិកំពង់ស្រឡៅ បានឃាត់រថយន្តមួយគ្រឿងម៉ាក(ហៃលេនដឺ)​ ស្លាកលេខ​ ភ្នំពេញ​ 2AY 4971 នៅចំណុចយាមកាម WA(15382 68318) បើកបរដោយឈ្មោះ ម៉ែន ចលនា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិដងទង់ ឃុំដំបូខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ក្នុងរថយន្តមានជនជាតិចិនប្រុស ៤នាក់ដែលបានធ្វើសម្មភាពលួចឆ្លងដែនទៅប្រទេសឡាវ ។


តាមចម្លើយសារភាពរបស់ម្ចាស់រថយន្តបានអោយដឹងថា(ឈ្មោះ សាន រ៉េត )ជាមេខ្លោងជួញដូរជនជាតិចិនឆ្លងដែនខុសច្បាប់។

​បច្ចុប្បន្ន​ម្ចាស់​រថយន្ត​ និង​ជនជាតិ​ចិន​ប្រុស​ ៤នាក់​ បាន​ធ្វេី​កំណត់​ហេតុ​ផ្ទេរ​ ប្រគល់​ជូន​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រវិហារ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

សូមបញ្ជាក់ផងដែលថា កាលពីវេលាម៉ោង១៩ នឹង៣០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២កំលាំងរបស់ផ្នែកសឹករងឆែបបានឃាត់ខ្លួនជនជាតិចិនចំនួន១៦នាក់  សង្ស័យលួចឆ្លងដែនខុសច្បាប់មកកម្ពុជា ដែលស្ថិតនៅភូមិកំពង់ស្រឡៅ  ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។

ឃាត់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពាក់ស្លាកលេខសៀមរាប 2A 9240នៅចំណុចWA(61657.54649) បើកបរដោយឈ្មោះជា រតនា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងរថយន្តមានជនជាតិចិន១៦នាក់ ស្រី១នាក់ ក្នុងប្រតិបត្តិការឃាត់រថយន្តសាំយ៉ុងខាងលើមានរថយន្តចំនួន ៤គ្រឿង ផ្សេងទៀតបានមករារាំងក្នុងប្រតិប័ត្តិការនេះរថយន្តទាំងនោះរួមមាន៖

រថយន្តសាំយ៉ុង រថយន្តកាមរីហើម រថយន្តសីណា រថយន្តកាមរីបាឡែន ពាក់ស្លាក់លេខភ្នំពេញ 2AB 7930 រថយន្តទាំងបួនគ្រឿងខាងលើកម្លាំងសម្ថកិច្ចឃាត់បានមួយគ្រឿងម៉ាកកាមរីបាឡែនដែលបើកបរដោយឈ្មោះបូរី រស់នៅក្នុងភូមិកំពង់ស្រឡៅ រួមនឹងទូរស័ព្ទមួយគ្រឿងម៉ាកOPPOក្រោយបង្ករភាពឡូឡាក្នុងបន្ទាយស្របពេលកម្លាំងកំពុងតែធ្វើការ។

បច្ចុប្បន្នជនជាតិចិនទាំង១៦នាក់ នឹងជនជាតិខ្មែរពីនាក់ រួមនឹងវត្ថុតាងត្រូវបានប្រគល់ឲ្យលោកឡង់ សុបិនអភិបាល នៃគណៈអភិបាលស្រុកឆែបចាត់ការបន្តតាមនិតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here