កម្លាំងផ្នែកសឹករងឆែប ឃាត់ខ្លួនបុរសជនជាតិចិន ៤នាក់និងម្ចាស់រថយន្ដ កំពុងធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ

0
348

ខេត្តព្រះវិហា ៖ កម្លាំងរទិស សហការជាមួយកំលាំងផ្នែកសឹករងឆែប ធ្វើការឃាត់ខ្លួនបុរសជនជាតិចិនចំនួន៤នាក់ និងម្ចាស់រថយន្តជាជនជាតិខ្មែរម្នាក់ ខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ តាមច្រកព្រំដែនកំពុងស្រឡៅ។

ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង០៥ នឹង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដែលស្ថិតនៅភូមិ​កំពង់ស្រឡៅ​ ឃុំកំពង់ស្រឡៅមួយ​ ស្រុកឆែប​ ខេត្តព្រះវិហារ​។

ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆៅ ហន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងរងខេត្តព្រះវិហារ និងជាមេបញ្ជាការទិសស្រុកឆែប ដោយមានការសង្ស័យថាមានជនជាតិចិនលួចឆ្លងដែនខុសច្បាប់ បានដាក់បទបញ្ជាឲ្យ កម្លាំងផ្នែកសឹករងឆែប ដឹកនាំដោយលោកអនុសេនីយ៍ទោ រស់ សារុន​ និងលោកវរៈសេនីយ៍ត្រី ថោង ស៊ីថា បានចុះធ្វើសកម្មភាពល្បាតក្នុងភូមិសាស្រ្តភូមិកំពង់ស្រឡៅ បានឃាត់រថយន្តមួយគ្រឿងម៉ាក(ហៃលេនដឺ)​ ស្លាកលេខ​ ភ្នំពេញ​ ២AY ៤៩៧១​ នៅចំណុច WA(15382 68318)បើកបរដោយឈ្មោះម៉ែន ចលនា ភេទប្រុស អាយុ34ឆ្នាំ រស់នៅភូមិដងទង់ ឃុំដំបូខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ក្នុងរថយន្តមានជនជាតិចិនប្រុស 4នាក់ដែលបានធ្វើសម្មភាពលួចឆ្លងដែនទៅប្រទេសឡាវ តាមចម្លើយសារភាពរបស់ម្ចាស់រថយន្តបានអោយដឹងថា(ឈ្មោះ សាន រ៉េត )ជាមេខ្លោងជួញដូរជនជាតិចិនឆ្លងដែនខុសច្បាប់។

​បច្ចុប្បន្ន​ម្ចាស់​រថយន្ត​ និង​ជនជាតិ​ចិន​ប្រុស​ ៤នាក់​ បាន​ធ្វេី​កំណត់​ហេតុ​ផ្ទេរ​ ប្រគល់​ជូន​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រវិហារ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here