ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងផ្ដល់គ្រឿងឧបភោប បរិភោគដល់ក្រុមកីឡាករទូកង

0
143

ក្រចេះ ៖ នៅរសៀលថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់ក្រុមកីឡាករចំណុះទូក ង ចំនួន២៦ទូក មកពីបណ្តាក្រុង-ស្រុក ក្នុងខេត្តខេត្តក្រចេះ ។

សូមបញ្ជាក់ថា ៖ អំណោយគ្រឿងឧបរិភោប បរិភោគ របស់រដ្ឋបាលខេត្តដែលប្រគល់ជូនចំណុះទូកទាំង ២៦ ទូក ក្នុងនោះ១ទូកទទួលបានថវិការ ៥០ម៉ឺនរៀល -អង្ករ ៥០ គីឡូក្រាម -មី ៥ កេស -ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ -ទឹកសុទ្ធ ២៥ យួរ -អាវយឺតក្នុង១ទូក ២៨ អាវ និងស្រាបៀរវឌ្ឍនៈចំនួន ៥ កេស សម្រាប់ថ្ងៃចុងក្រោយផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here