ជនសង្ស័យ៤នាក់ ត្រូវបានកំលាំងជំនាញចុះ ប្រតិបត្តិការបង្រ្កាបពាក់ព័ន្ធករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

0
115

ដោយ:វ៉ាន់ ភារុំ
មណ្ឌលគិរី ៖ វេលាម៉ោង១៣ និង០១នាទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញ បញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី និងលោក សៀក មុន្នី អភិបាលស្រុកអូររាំង ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអូររាំង កម្លាំងប៉ុស្តិ៍សែនមនោរម្យ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដោយមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុមពូក្លែ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី ។

ក្នុងប្រតិបត្តិការកម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៤នាក់:

១- ឈ្មោះ​ ញ្រូវ ឌៀន ហៅមាន ភេទប្រុស​ អាយុ ២២ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ លទ្ធផលទឹកម៉ូត្រ វិជ្ជមាន(+)

២- ឈ្មោះញ៉ក់ ថែប ភេទប្រុស អាយុ24 ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី
ពីបទចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ លទ្ធផលទឹកម៉ូត្រ វិជ្ជមាន(+)

៣- ឈ្មោះ ម៉ុក រ៉េត ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី
ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ លទ្ធផលទឹកម៉ូត្រ វិជ្ជមាន(+)

៤- ឈ្មោះ ថុល ថេង ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។លទ្ធផលទឹកម៉ូត្រ វិជ្ជមាន(+)

ចាប់យកសម្ភារៈវត្ថុតាងមួយចំនួនមានដូចជា សាធាតុសង្ស័យជាសាធាតុញៀនមានសណ្ឋានជាក្រាមពណ៍ស​រថ្លាចំនួន​០២កញ្ចប់តូច ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក អុិចសិនធ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ ទូរសព្ទ ចំនួន ០២គ្រឿង ម៉ាកVivo ពណ៌ខ្មៅចំនួន ០១គ្រឿង ម៉ាក ណូគាចុចពិល ពណ៌ខ្មៅ ចំនួន ១គ្រឿង ប្រាក់រៀលចំនួន ២០០,០០០រៀល ប័ណ្ណចាក់វ៉ាក់សាំងCovid19 ចំនួន ០១សន្លឹក ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលស្រុកកំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here