អភិបាលខេត្តត្បូងឃ្មុំ នាំយកពូជស្រូវ​រាជរដ្ឋាភិបាល​ជិត១៦០តោន ចែកជូនកសិករនៅស្រុកក្រូចឆ្មារ ដើម្បីធ្វេីការដាំដុះស្តារឡើងវិញ

0
105

ដោយ:ប៉ៃ លិន
ត្បូងឃ្មុំ​:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកពូវស្រូវ រាជរដ្ឋាភិបាលកម្ពុជា ចំនួន​១៥៩,១៥០គីឡូក្រាម ចែកជូនប្រជាកសិករ​ ២០៨០គ្រួសារ មកពីឃុំចំនួន១០ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​ ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ លើកឡើងថា ស្រូវពូជទាំងអស់នេះ ត្រូវបានដឹកជញ្ជូនមកដល់ភ្លាម រដ្ឋបាលខេត្តបាននាំយកចែកជូនបងប្អូនភ្លែតតែម្តង ដើម្បីឲ្យបានទាន់រដូវកាលដាំដុះស្តារឡើងវិញ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកការជួបជុំគ្នាតែងជាព្រឹត្តិការណ៍សប្បាយរីករាយ តែការជួបគ្នាពេលនេះ ជារឿងមួយផ្សេង ដោយសារបងប្អូនជួបការលំបាកខូចខាតដំណាំស្រូវ ហើយខ្វះពូជស្រូវដាំស្តារឡើងវិញ។ តែការលំបាកនេះ ក៏ជាការលំបាករបស់រាជរដ្ឋាភិបាល ទើបសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសម្រេចផ្តល់ពូជស្រូវអន្តរាគមន៍សង្គ្រោះបន្ទាន់ នាពេលនេះ។

ឯកឧត្ដម ជាម ច័ន្ទសោភ័ណ​ បានបន្តថា ជាក់ស្ដែងថ្ងៃនេះ សម្ដេចបានបញ្ជូនក្រុមការងារចម្រុះ ថ្នាក់ខេត្តចុះសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវសែនក្រអូប និងពូជស្រូវOMមកចែកជូនប្រជាកសិកររងការខូចខាតដោយគ្រោះទឹកជំនន់ នៅភូមិសាសន៍ខេត្តត្បូងឃ្មុំ ដេីម្បីឲ្យបងប្អូនកសិករយកទៅស្ដាឡេីងវិញ ឲ្យបានទាន់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចតេជោ បានបញ្ជាឲ្យក្រសួងកសិកម្ម ចុះមកបង្រៀនបច្ចេកទេស ដាំដុះនូវប្រភេទពូជស្រូវនេះជូនប្រជាកសិករ ដេីម្បីឲ្យប្រជាកសិករយេីងទទួលបានទិន្នផលខ្ពល់មួយកម្រិតទៀត​ បើទោះបីជាការដោះស្រាយជូននេះមិនច្រើនពិតមែន តែនៅពេលប្រមូលផលវិញ វានឹងអាចជួយដោះស្រាយជាស្បៀងសម្រាប់ក្រុមគ្រួសារពុកម៉ែបងប្អូនបាន។

ជាមួយគ្នានោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បាន​ថ្លែង​អំណរគុណ​ ចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត-ស្រុក ជាពិសេសក្រុមប្រឹក្សា-មេឃុំ មេភូមិ ដែលតែងតែបានយកចិត្តទុកដាក់ចុះដល់មូលដ្ឋាន​ ដេីម្បីជួយដោះស្រាយ និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេមេគង្គ និង ទឹកភ្លៀង បានទាន់ពេលវេលា​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here