ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិងជាប្រធានគណៈកម្មាធិការគណបក្សបានអញ្ជើញជាធិបតីប្រកាសលោកហែម ស៊ីណា ជាប្រធានគណបក្សស្រុករំដួល

0
121

ដោយ:ថត ភារៈ
ស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តនៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២២នេះបានអញ្ជើញប្រកាសលោកហែម ស៊ីណា ជាប្រធានគណៈកម្មាធិការគណបក្សស្រុករំដួល ជំនួសលោកសុ ខារ៉ាមដែលទទួលភារកិច្ចថ្មី។

ឯកឧត្តមម៉ែន វិបុល ក៏បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារក៏ដូចជាប្រធានគណបក្សស្រុកចាស់ ដែលបានខិតខំអនុវត្តន៍កម្មវិធីនយោបាយរបស់គណបក្សនិងបានពង្រឹងការសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរ និងបានអភិវឌ្ឍមូលដ្ឋានឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។

ឯកឧត្តមម៉ែន វិបុល បានណែនាំឲ្យប្រធានគណបក្សស្រុកថ្មីដែលប្រកាសនៅថ្ងៃនេះត្រូវតែខិតខំប្រឹងប្រែងដឹកនាំ កសាងស្រុក ឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ របស់គណបក្សប្រជាជន និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្សដែលថ្នាក់កណ្តាល និងថ្នាក់ខេត្ត បានដាក់ចុះឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។
ឯកឧត្តមបានបញ្ជាក់ទៀតថា ត្រូវបង្កើន និងពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យបានរឹងមាំ ដោយឈរលើមាគ៌ា មហាជនរបស់បក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដោយឈរលើគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជម្នះ គ្រប់កាលបោះឆ្នោតជាបន្តបន្ទាប់នៅអាណត្តិក្រោយៗ ជាពិសេសសូមផ្តោតសំខាន់លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នៅពេលខាងមុខឱ្យបានខ្លាំងក្លាបន្ថែមទៀតធ្វើយ៉ាងណាបង្កើនសមាជិកបោះឆ្នោតជូនគណបក្សប្រជាជនឲ្យមានសំឡេងកើនឡើងជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានសង្កត់ធ្ងន់ថា គ្មានគណបក្សណាអាចផ្តួលរំលំគណបក្សប្រជាជនកម្ពុជាបានទេ គឺមានតែមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលអាចផ្តួលរំលំគណបក្សប្រជាជនកម្ពុជាខ្លួនឯងបាន ដោយផ្តើមចេញពីការបែកបាក់សាមគ្គីគ្នានេះឯង។ ដូច្នេះមិនត្រូវឱ្យមានជាដាច់ខាត ត្រូវសាមគ្គីគ្នាឯកភាពផ្ទៃក្នុង រួមគ្នាធ្វើការងារដើម្បីគណបក្សប្រជាជនកម្ពុជា និងត្រូវបន្តចុះមូលដ្ឋានជាប្រចាំគ្រប់ទីកន្លែង មិនមែនទាល់តែដល់រដូវបោះឆ្នោតទើបនាំគ្នាចុះមូលដ្ឋាននោះទេ។ មិនតែប៉ុណ្ណោះត្រូវសហការ និងមានទំនាក់ទំនងល្អជាប់ជានិច្ចជាមួយសមាជិក សមាជិការគណបក្សនៅមូលដ្ឋាន ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាផ្សេងៗ តាមសំណូមពររបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា និងចំគោលដៅ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការបង្ក្រាបល្បែងស៊ីសងនៅក្នុងខេត្តស្វាយរៀងបានចំនួន ៥២៣ ទីតាំង ហើយបានធ្វើកិច្ចសន្យានៅតាមហាងកាហ្វេ គុយទាវទាំង៥២៣ទីតាំងនេះឲ្យបញ្ឈប់លេងល្បែងជាបន្ទាន់ ស្របតាមប្រសាសន៍ដូចជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៑ុន សែនជានាយករដ្ឋមន្ត្រី ឲ្យសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់បង្ក្រាបល្បែងស៊ីសងអោយខានតែបាន។ព្រមជាមួយគ្នានេះ អាជ្ញាធរក៏ដូចជាសមត្ថកិច្ចក៏បានចុះណែនាំដល់បណ្ដាកាស៊ីណូទាំងអស់នៅក្នុងខេត្តស្វាយរៀង មិនត្រូវអនុញ្ញាតឲ្យជនជាតិខ្មែរ ចូលលេងល្បែងនោះឡើយ បើមានករណីជនជាតិខ្មែរចូលលេងល្បែងក្នុងកាស៊ីណូ អ្នកគ្រប់គ្រងកាស៊ីណូទាំងនោះនិងត្រូវប្រឈមមុខចំពោះមុខច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here