ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារប្រជាពលរដ្ឋ ២គ្រួសារ រងគ្រោះដោយអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង និងខ្យល់កន្ត្រាក់បោករលំផ្ទះអស់មួយខ្នង

0
134

កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភាមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ និងយោធិនជានារីរបស់អង្គភាព ដើម្បីពង្រឹងការងារយេនឌ័រ ក្នុងអង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពី លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតចែកជូនប្រជាពលរដ្ឋចំនួន២គ្រួសារក្នុងស្រុកកំពង់លែង។

អំណោយនាំយកមកចែកជូនរួមមានអង្ករចំនួន ១០០គីឡូក្រាម ស័ង្កសី ១០០សន្លឹក មី ២កេះ ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ ត្រីខ ២យួរ អាវរងា ២អាវ មុង២ ជែលលាងដៃ ៦ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនគ្រួសារប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលរងគ្រោះ ដោយអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង រងគ្រោះដោយខ្យល់កន្ត្រាក់បោករលំផ្ទះអស់មួយខ្នង នៅស្រុកកំពង់លែង
១.ឈ្មោះ អឿន កេង ត្រូវអគ្គិភ័យឆាបឆេះផ្ទះទំហំ ៤ម៉ែត្រ x៣.៥ម៉ែត្រ អស់ទាំងស្រុង នៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
២.ឈ្មោះ អ៊ូច គឹម អាយុ ៧២ឆ្នាំ ជាស្រ្តីមេម៉ាយ ចិញ្ចឹមចៅតូចៗចំនួន ៦នាក់ ត្រូវបានខ្យល់កន្ត្រាក់បក់រលំផ្ទះទំហំ ៣.២ម៉ែត្រ x ៤ម៉ែត្រ នៅភូមិគុយ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here