រដ្ឋបាលស្រុករំដួលធ្វើអនាម័យបរិស្ថាននៅតាមដងផ្លូវ ទីប្រជុំជនផ្សារកំពង់ចក និងបន្តឆ្ពោះទៅកាន់វត្តលក្ខរាជាក្នុងគោលបំណងឲ្យក្លាយជាវត្តមេត្រីភាពបរិស្ថាន

0
113

ដោយ:ថត ភារៈ
ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២នេះ លោក ហែម ស៊ីណា អភិបាលសុ្រករំដួល បានដឹកនាំក្រុមការងារធ្វើអនាម័យបរិស្ថាននៅតាមដងផ្លូវនិងទីប្រជុំជនផ្សារកំពង់ចកហើយក៏បន្តឆ្ពោះទៅកាន់វត្តលក្ខរាជាក្នុងគោលបំណងឲ្យក្លាយជាវត្តមេត្រីភាពបរិស្ថាន ការធ្វើអនាម័យនៅតាមដងផ្លូវនេះ ក៏មានការអញ្ជើញចូលរួមពីព្រះសង្ឃ និងកងកម្លាំង ទាំងបី មន្ត្រីរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យពង់ចកជាច្រើនរូបទៀត។

ឆ្លៀតក្នុងឪកាសនោះដែរលោក ហែម សុីណា អភិបាលស្រុករំដួល បានថ្លែងថា ការអភិវឌ្ឍនិងការអប់រំជាគន្លឹះ នៃការអភិវឌ្ឍទេសចរណ៍ជនបទ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ថ្មីៗស្របតាមបរិបទ នៃវិស័យទេសចរណ៍ ឌីជីថល និងនិន្នាការទីផ្សារទេសចរណ៍ ការដើរកំសាន្ត ជាការស្វែងរកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ជនបទ ជាឱកាសនៃការស្រាវជ្រាវចងក្រងនូវគុណតម្លៃ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ដើម្បីបង្ហាញពីបទពិសោធន៍ល្អៗ។

លោកហែម សុីណា អភិបាលស្រុករំដួល ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុករំដួលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ ពិសេសទុកដាក់ទៅតាមប្រភេទនៃសំរាមនីមួយៗ ដើម្បីឱ្យស្រុករំដួលយើងមានសោភ័ណភាពល្អស្រស់បំព្រង ស្រុកយើងបានស្អាត បរិស្ថានល្អ សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ ជាកក្តាសំខាន់បំផុតសម្រាប់ទាក់ទាញភ្ញៀរទេសចរណ៍ដោយ
ចាប់ផ្តើមពីខ្លួនយើងដើម្បីស្រុករំដួលខេត្តស្វាយរៀងយើងបានស្អាត ទេសចរណ៍រុងរឿង។

លោកអភិបាលស្រុក ក៏បានជំរុញឲ្យអាជ្ញាធរ មូលដ្ឋានក្នុងស្រុករំដួល ត្រូវបន្តយកចិត្តទុកដាក់ក្នុងការធ្វើអនាម័យបរិស្ថាននៅតាមដងផ្លូវនិងទីប្រជុំជនផ្សារកំពង់ចក ហើយក៏បន្តឆ្ពោះទៅវត្តលក្ខរាជាក្នុងគោលបំណងឲ្យក្លាយជាវត្តមេត្រីភាពបរិស្ថាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here