រដ្ឋមន្រ្តីក្រសួងកសិកម្ម អះអាងថា ត្រូវកាត់បន្ថយការចំណាយរបស់កសិករយើង ហើយកម្រៃត្រូវ ឲ្យមានការកើនឡើងច្រើនជាងការចំណាយ

0
124

ដដោយ:លឹម​ សិលា​
កំពង់ចាម ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា បច្ចុ ប្បន្នថ្នាក់ដឹកនាំក្រសួង ក៏ដូចជាមន្ត្រីជំនាញ បានខិតខំស្វែងរកវិធីសាស្រ្តធ្វើយ៉ាងណាឲ្យកសិករ យើងចំណាយដើមទុនផ្សេងៗអស់តិច ហើយបានទិន្នផលច្រើន ពោលគឺត្រូវកាត់បន្ថយការ ចំណាយរបស់កសិករយើង ហើយកម្រៃត្រូវឲ្យមានការកើនឡើងច្រើនជាងការចំណាយទៀតផង ការអះអាងបែបនេះក្នុងឱកាសដែលឯកឧត្តម រួមជាមួយឯកឧត្តម ឡាំ ហេងហួត អនុប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បា ននាំយកពូជស្រូវរបស់រាជរដ្ឋាភិបាលចំនួន ៣៣,៦៥០គីឡូក្រាម ផ្តល់ជូនប្រជាកសិកចំនួន ៤៩៧គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដើម្បីធ្វើការដាំដុះស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន បញ្ជាក់ថា ពូជស្រូវប្រភេទនេះ បើយើងដាំដុះឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនោះ គឺក្នុង៥០គី ឡូស្រូវ អាចបានមកវិញបើគិតជាអង្ករ ប្រមាណជា ៧៤០គីឡូ ល្មមហូបបានរយៈពេល១ឆ្នាំសម្រាប់ ១គ្រួសារដែលមានសមាជិកត្រឹម៥នាក់ ហើយឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរដល់បងប្អូនប្រជា ពលរដ្ឋ សូមកុំឲ្យមានការថ្នាំងថ្នាក់ ចំពោះការចែកពូជស្រូវទាំងនេះ ព្រោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការគិតគូរយកចិត្តទុកដាក់ពីណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត បានផ្តល់ជូនប្រជាកសិករអាទិភាពដែលមានដីស្រែអាចស្ដារឡើងវិញតែប៉ុណ្ណោះ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់នាពេលកន្លងមក។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្ដល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបំរុងកម្ពុជា ចំនួន ៣៣,៦៥០គីឡូក្រាម ដល់បងប្អូនប្រជាពលរដ្ឋប្រមាណ ៤៩៧គ្រួសារ ដើម្បីធ្វើការដាំដុះស្តារឡើងវិញ តាមការ សំណូមពរពីអាជ្ញាធរមូលដ្ឋាន ក្នុងឃុំចំនួន៤ នៃស្រុកកំពង់សៀម បន្ទាប់ពីមើលឃើញប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនាពេលកន្លងមក។

ឯកឧត្តម អភិបាលខេត្ត ក៏បាន សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកពូជស្រូវទាំងនេះទៅបង្កបង្កើនផល ក្នុងការស្តារ ឡើងវិញ ដើម្បីកាត់បន្ថយភាពក្រីក្រ និងសូមឲ្យសហការជាមួយអាជ្ញាធរ ដើម្បីចូលរួមថែរក្សា និង ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here