អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីភូមិបាល ត្រូវបម្រើសេវាផ្ទេរកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋ ដោយមិនត្រូវប្រើប្រាស់ពេលវេលាយូរលើសពី ១ខែឡើយ

ដោយលោក ប៉ៃ លិន
កំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រី ភូមិបាល ត្រូវបម្រើសេវាផ្ទេរកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដោយមិនត្រូវប្រើប្រាស់ពេលវេលាយូរ លើសពី ១ខែឡើយ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការរៀបចំដែនដី ខេត្តកំពង់ចាម ដើម្បីសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ជាតិ នៅសាលប្រជុំធំសាលាខេត្ត កំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវជុំរុញមន្ត្រីភូមិបាលឱ្យពន្លឿនការចុះបញ្ជីដីធ្លី ធ្វើយ៉ាង ណាត្រូវបន្តការបង្កើនល្បឿននៃការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានសម្រេចតាមផែនការ ចំពោះសំណង់គ្មានច្បាប់អនុញ្ញាត គឺត្រូវទប់ស្កាត់ ដោយផ្អាកការសាងសង់ ហើយត្រូវធ្វើការ ណែនាំឱ្យម្ចាស់សំណង់នោះទៅសុំច្បាប់ ក្រៅពីនោះសំណង់សាងសង់លើចំណីផ្លូវ គឺត្រូវទប់ ស្កាត់ឱ្យបានទាន់ពេលវេលា ពោលគឺមិនត្រូវអនុញ្ញាតឱ្យធ្វើការសាងសង់បានឡើយ ព្រោះប៉ះ ពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាព ពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យលើទិន្នន័យគោលដែលបានយកទៅប្រើប្រាស់ក្នុងសៀវភៅ ផែនការនេះ សម្រាប់ការវិភាគ និងការសិក្សា ឈានទៅរកលទ្ធផលមួយដែលដាក់បញ្ចូលក្នុងសៀវភៅផែនការនេះ សម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាព ព្រមទាំងពិនិត្យបន្ថែម ទៅលើលទ្ធផលនៃការសិក្សា និងការចម្លងដៃ ដែលមិនច្បាស់លាស់ អំពីតំបន់ ដែលប្រើប្រាស់ដី រួមនឹងផលប៉ះពាល់នានា ផងដែរ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ដល់សុវត្ថិភាពប្រជាពលរដ្ឋ នៅក្នុង មូលដ្ឋាន ខណៈជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ កំពុងបន្តហក់ឡើងកម្ពស់ជិត ១៤ម៉ែត្រ ដែលធ្វើ ឲ្យទឹកហូរចូលកន្លែងទំនាប និងព្រែកចំនួន ៣៦ លើ ៤១ព្រែក នៅទូទាំងខេត្តកំពង់ចាម ក្រៅពីនោះត្រូវ ត្រៀមរៀបចំទូក សម្រាប់ប្រារព្ធពិធីប្រណាំងទូក ក្នុងថ្ងៃចេញព្រះវស្សាខាងមុខ នេះផងដែរ ៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun