កម្លាំងអាវុធហត្ថព្រះវិហារ បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ ទីតាំងផ្សេងគ្នា ក្នុងករណីតែ១

0
22


ដោយ,ហអ ព្រះវិហារ
ព្រះវិហារ ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំង អាវុធហត្ថស្រុកសង្គមថ្មី បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិតាបស់ ស្រុកសង្គមថ្មី ឃាត់ខ្លួនបាន ១នាក់ និងបន្តឃាត់ខ្លួនបាន ១នាក់ទៀត នៅភូមិភារកិច្ច ក្រុងព្រះវិហារ។

លោកអនុសេនីយ៍ឯក ឡុក ឡា បានឲដឹងកំលាំងអាវុធហត្ថស្រុកសង្គមថ្មី ដឹកនាំដោយលោកមេបញ្ជាការស្រុក បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិតាបស់ ឃុំស្ដៅ ស្រុកសង្គមថ្មី ឃាត់ខ្លួនជនសង្ស័យ ១នាក់ មានឈ្មោះ លូន លួត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។
ដកហូតវត្ថុតាងរួមមាន ៖ ម្ស៉ៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន ៦កញ្ចប់ ទូរស័ព្ទចំនួន ១គ្រឿង កំបិតចំនួន ១ និងដាវចំនួន ១ដើម។

ក្រោយពីទទួលបាចំលើយសារភាពរួចមកសមត្ថកិច្ចបានបន្តឃាត់ខ្លួនមុខសញ្ញា ១នាក់ទៀត នៅម៉ោង១៦និង៤០នាទីថ្ងៃខែឆ្នាំដដែល ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានឈ្មោះ សុខ តុលា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ករណីខាងលើនេះដោយមានការសម្រាប់សម្រួល ពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កំលាំងអាវុធហត្ថស្រុកសង្គមថ្មី សហការជាមួយកម្លាំងអាវុធហត្ថក្រុងព្រះវិហារ និងអាវុធហត្ថខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្ថខេត្តព្រះវិហារ។
វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទចំនួន ១គ្រឿង សំភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
     
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបាន កម្លាំងជំនាញអាវុធហត្ថខេត្តព្រះវិហារបានបញ្ជូនសំណុំរឿងទៅកាន់តុលាកាចាត់ការបន្តតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here