ជនសង្ស័យសរុបចំនួន ៨នាក់ ត្រូវបានកំលាំងអាវុធហត្ថ ឃាត់ខ្លួនបានក្នុងស្រុកចំនួន២ ក្នុងខេត្តព្រះវិហារ (ករណីគ្រឿងញៀន)

0
36


រូបភាពនិងអត្ថបទដោយលោក ឡុក ឡា
ព្រះវិហារ ៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះកំលាំងជំនាញស្រាវជ្រាវកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជូនជនសង្ស័យចំនួន ៥នាក់ ទៅកាន់តុលាកាពីបទជួញដូរ ប្រើប្រាស់ រក្សាទុក្ខ និងចែកចាយដោយខុសច្បាប់នៅសាធាតុញៀន។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដាក់បទបញ្ជាឲកំលាំងអាវុធហត្ថស្រុករវៀង អាវុធហត្ថស្រុកសង្គមថ្មី សហការជាមួយកំលាំងអាវុធហត្ថស្រុកគូលែន ដឹកនាំដោយ លោកវរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ
ចុះបង្ក្រាប់ករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់កាលពីវេលាវេលាម៉ោង១០និង៣៥នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅចំនុចរំដេង ក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ

ក្រោយពីការតាមដាននិងស្រាវជ្រាវខាងលើរួចមក កំលាំងអាវុធហត្ថបានចុះឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ ស្រី ០១នាក់
១/ឈ្មោះ និត កន្ឋិថា ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ ពុំពិតប្រាកដ។
២/ឈ្មោះ សែម ធន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ពុំពិតប្រាកដ។
៣/ឈ្មោះ ប៊ុត អ៊ុតត្រា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ។
៤/ឈ្មោះ គង់ ម៉េងលី ហៅទី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ពុំពិតប្រាកដ។
៥/ឈ្មោះ  ចាន់ សេរី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ រណ្តៅមាស។
    
ជនសង្ស័យទាំង ៥នាក់ ខាងលើរស់នៅចំណុចភូមិ ឃុំ កើតហេតុខាងលើ និងដកហូតវត្ថុតាងរួមមាន ៖ ម្ស៉ៅក្រាមសថ្លា(ម៉ាទឹកកក) ចំនួន២៥កញ្ចប់ (ធំ៧កញ្ចប់) ម៉ូតូចំនួន ២គ្រឿង ទូរសព្ទ័ដៃចំនួន ៣គ្រឿង ជញ្ជីងថ្លឹងថ្នាំងញៀន ១គ្រឿង សម្ភារ:ប្រើប្រាស់និងវិចខ្ចប់គ្រឿងញៀនមួយចំនួន កំបិតផ្គាក់ ១ដើម ផងដែរ ៕

កាលពីវេលាម៉ោង ១៧:៣៥នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤
កម្លាំងអាវុធហត្ថស្រុកគូលែន បានចុះបង្ក្រាបជាក់ស្តែង ករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិគូលែន ឃុំគូលែនត្បូង ស្រុកគូលែន ខេត្ដព្រះវិហារ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់
១/ឈ្មោះ ឈុន នី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ធ្វើស្រែ
២/ឈ្មោះ ឃៀម កក្តដា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ធ្វើស្រែ
អ្នកទាំងពីរនាក់ខាងលើរស់នៅភូមិឈូក ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ
៣/ឈ្មោះ មឿន ចាន់រ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ

វត្ថុតាងចាប់យករួមមាន ៖ ម្ស៉ៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន ៥កញ្ចប់ ម៉ូតូចំនួន ៣គ្រឿង។

ជនសង្ស័យ និងវត្ថុតាងខាងលើកម្លាំងជំនាញអាវុធហត្ថខេត្តព្រះវិហារ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារចាត់ការបន្តតាមនីតិវិធីច្បាប់និងបញ្ជូនទៅកាន់ ពន្ធធនាគារ រួចរាល់ហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here