ឯកឧត្តម ជាម ច័ន្ទសោភ័ណ នាំយកអំណោយកាកបាទក្រហម ចែកជូនពលរដ្ឋ​ ១៤៦គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកមេមត់

0
126


រូបភាពនិងអត្ថបទដោយលោក ប៉ៃ លិន
ត្បូងឃ្មុំ ៖​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត​ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ១៤៦គ្រួសារ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្ត​ត្បូងឃ្មុំ​។

ក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនពលរដ្ឋទាំងអស់។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានចូលរួមសោកស្តាយជាពន់ពេក ចំពោះផលប៉ះពាល់របស់បងប្អូនទាំង​ ១៤៦គ្រួសារ និងបញ្ជាក់ថា ចំពោះអំណោយដែលផ្តល់ជូននាពេលនេះ ជាការចូលរួមជួយសម្រួលទុក្ខលំបាករបស់បងប្អូនចំពោះមុខ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា សូមបងប្អូនជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា គឺថាគ្រាបងប្អូនមានទុក្ខលំបាក មានតែសេនាធិកាសម្តេចធិបតី នាយករដ្ឋមន្ត្រី ប៉ុណ្ណោះ ដែលមានអាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត ដែលនៅកៀកជិត ចុះជួបជួយបងប្អូន​ប្រជាពលរដ្ឋ​។

ចំពោះអំណោយសម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ទទួលបានថវិកា ៤០មុឺនរៀល, រងគ្រោះមធ្យម ២០មុឺនរៀល, រងគ្រោះស្រាល ០៥មុឺនរៀល ព្រមទាំងក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី ១យួរ និងទឹកសុីអីវ ១យួរ។​ ដោយសទ្ធាជ្រះថ្លា ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានប្រគេនបច្ច័យ ព្រះគ្រូចៅអធិការវត្តសត្តវិថីជោត្យារាម ហៅវត្តស្លា ទុកសម្រាប់ប្រើប្រាស់ និងកសាងសមិទ្ធនានានៅទីអារាមនេះផងដែរ​។

គួររំលឹកថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅឃុំទន្លូង ស្រុកមេមត់ មានភ្លៀងលាយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ធ្វើឲ្យរងផលប៉ះពាល់ពលរដ្ឋ ១៤៧គ្រួសារ ក្នុងនោះបណ្តាលឲ្យ:
បាក់ដើមកៅស៊ូ ៩២,៧៥៣ ដើម បាក់ដើមស្វាយចន្ទី ២,៨៤០ ដើម បាក់ជន្លង់ម្រេច ២២០ ជន្លង់ រលំ និងរបើកដំបូលផ្ទះ ៣០ខ្នង រន្ទះបាញ់ របួសធ្ងន់ បុរស ១នាក់ នៅឃុំមេមត់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here