ជនសង្ស័យ ៣នាក់ រួមនិងវត្ថុតាង ត្រូវបានមន្ទីសាវជ្រាវប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះវិហារ កសាងសំណុំបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីពាក់ព័ន្ធនិងករណីគ្រឿងញៀន និងអាវុធខុសច្បាប់

0
146


រូមភាពនិងអត្ថបទដោយលោក ឡុក ឡា
ព្រះវិហារ ៖ នៅព្រឹកថ្ងៃ១១ ខែ មិថុនានេះ មន្ទីសាវជ្រាវប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះវិហារ បញ្ជូនជនសង្ស័យ ៣នាក់ រួមនិងវត្ថុតាង ទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ពីបទ (រក្សាទុក ឬជួញដូរ ប្រើប្រាស់នូវសារធាតុញៀន និងអាវុធ ខុសច្បាប់)។

ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ
នៅវេលាម៉ោង១៦:០០នាទី ថ្ងៃទី០៩ មិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិប្រធាតុ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្គមថ្មី ចំនួន០៧នាក់ រថយន្ត០១គ្រឿង ម៉ូតូ០៣គ្រឿង ដឹកនាំដោយ លោក អនុសេនីយ៍ឯក ស្រី វណ្ណនី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្គមថ្មី បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។

-ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់
១.ឈ្មោះ អែក សំណាង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាងសិប្បកម្ម រស់នៅភូមិប្រធាតុ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
២.ឈ្មោះ មុី សើម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកបរត្រាក់ទ័រ រស់នៅភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ

ក្រោយពីឃាតខ្លួនសមត្ថកិច្ចដកហូតបាន
ម្ស៉ៅក្រាមសថ្លា ចំនួន ៣កញ្ចប់ ម៉ូតូចំនួន ១គ្រឿង ទូរស័ព្ទចំនួន ២គ្រឿង ដែកកេះចំនួន៨ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយពីសួរចំលើយជនសង្ស័យខាងលើរួចមកសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវ ឆែកឆេរខ្ទមចាំចំការ នៅភូមិឈូក ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ បានឃាត់ខ្លួនជនសង្ស័យ ១នាក់ មានឈ្មោះ សោ បុល ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ បើកខារ៉ាអូខេ រស់នៅភូមិក្បាលខ្លា ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហា កាលពីវេលាម៉ោង១២:០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

វត្ថុតាងដកហូតបានរួមមាន ៖ ម្ស៉ៅក្រាមសថ្លា ចំនួន១កញ្ចប់ កាំភ្លើងកែច្នៃ(កាបុីន)ចំនួន ២ដើម កាំភ្លើងខ្យល់ចំនួន ១ដើម ម៉ាក
Gricket.Z-1000(GL86) គ្រាប់កាំភ្លើង ដាវសាំម៉ូរ៉ៃចំនួន ១ដើម ម៉ូតូចំនួន ២គ្រឿង

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កសាងសំណុំបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here