ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ប្រគល់ផ្ទះមនុស្សធម៌ទី១៩ ជូនលោកយាយទុរគតម្នាក់ នៅឃុំអង្គរបាន ស្រុកកងមាស

0
34

រូបភាពនិងអត្ថបទដោយលោក ប៉ៃ លិន
កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ ដោយ​មានការនិមន្ត​ និង​អញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ​ និង​មន្ត្រី​រាជការ​​ នាព្រឹកថ្ងៃទី​៨​ មិថុនា​ ឆ្នាំ​២០២៤នេះ​ បានប្រគល់ផ្ទះមនុស្សធម៌ទី១៩ ជូនលោកយាយចាស់ជរាគ្មានទីពឹងម្នាក់ ឈ្មោះ ប៊ន់ សេងងួន អាយុ ៧២ឆ្នាំ រស់នៅ ភូមិអង្គរបានទី៧ ឃុំអង្គរបាន ស្រុកកងមាស។​

គួររំលឹកថា លោកយាយ ប៊ន់ សេងងួន ជាចាស់ជរាទុរគត​ ហើយស្នាក់នៅក្រោមផ្ទះអ្នកជិតខាងយ៉ាងកំសត់តែ២នាក់ ចៅប្រុស ១នាក់ ដែលឪពុកម្តាយគេ បានធ្វើចំណាកស្រុកក្រៅខេត្ត។ មិនត្រឹមតែគ្មានមុខរបរអ្វីចិញ្ចឹមជីវិតទេ តែដូនចាស់ម្នាក់នេះមានទាំងជំងឺប្រចាំកាយថែមទៀត។ សព្វថ្ងៃលោកយាយរស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ប័ណ្ណសមធម៌ ក្រ២ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាងប៉ុណ្ណោះ ។

ដូនចាស់ជរាទុគត រូបនេះ មានដីជាកម្មសិទ្ធិទំហំ ១៣ម × ២២ ម ក្នុងភូមិអង្គរបានទី៧ ប៉ុន្តែ​ពុំមានលទ្ធភាពទាល់ក្នុងការសង់ផ្ទះស្នាក់នៅបានឡើយ ។​ ដោយមើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី​ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត​ ១២លានរៀល។ ព្រមទាំងផ្តល់សម្ភារសម្រាប់សង្កត់ផ្ទះថ្មី​ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២ , សាប៊ូ ១៦ដុំ , សម្ភារផ្ទះបាយ និង ថវិកា ២០ម៉ឺនរៀល។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១៥នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និង អាវយឺត ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀល ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here