ហាងលក់ស្រាបៀរនិងគ្រឿងក្លែមចំនួន៣កន្លែង ត្រូវសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី២៧នាក់ក្នុងស្រុកសាមគ្គីជ័យ សង្ស័យបង្កប់សេវាផ្លូវភេទ

0
48


កំពង់ឆ្នាំង៖ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមជ័យ ដឹកនាំដោយលោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះពិនិត្យហាងលក់ស្រាបៀរនិងគ្រឿងក្លែមចំនួន៣កន្លែង ក្នុងនោះឃាត់ខ្លួនមនុស្សប្រុសស្រី និងដកហូតបានវត្ថុតាងមួយចំនួនធំ។ ប្រតិបត្តិការនេះធ្វើឡើងនៅទីតាំងហាងលក់ស្រាបៀរនិងគ្រឿងក្លែមចំនួន៣កន្លែង ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីជ័យ ខេត្តកំពង់ឆ្នាំង។

ប្រភពសមត្ថកិច្ចឲ្យដឹងថា ជាលទ្ធផល៖
១/ហាងយីហោគោដុត 99 រកឃើញមានទឹករំអិល៣៤កញ្ចប់ ,ស្រោមអនាម័យប្រើរួច១កញ្ចប់ ,ស្រោមអនាម័យមិនទាន់ប្រើ១កញ្ចប់ ,ទូរស័ព្ទដៃ៧គ្រឿង, សៀវភៅគិតបញ្ជី១ក្បាល និងឃាត់ខ្លួនមនុស្សចំនួនស្រី១០នាក់។
២/ហាងយីហោងហេងហេង7777 រកឃើញមានស្រោមអនាម័យប្រើរួចចំនួន១៦សំបក, ស្រោមអនាម័យហែករួចចំនួន២១ស្រោម និងស្រោមថ្មីមិនទាន់ហែកចំនួន១២ស្រោម, ទូរសព្ទដៃ១៥គ្រឿង, បារីអេឡិចត្រូនិចចំនួន៥ដើម ,ឧបករណ៍ជក់គ្រឿងញៀនចំនួន១ មានទុយោ២ដើម និងឃាត់ខ្លួនមនុស្សចំនួន១៣នាក់ ប្រុស១នាក់។
៣/ ហាងយីហោងជូអ៊ី168 រកឃើញមានបារីអេឡិចត្រូនិចចំនួន១ដើម ,ទូរស័ព្ទដៃចំនួន០៤គ្រឿង និងឃាត់ខ្លួនមនុស្សស្រី៤នាក់។ បច្ចុប្បន្នមនុស្សនិងសម្ភារៈខាងលើបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តនិតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here