លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែងថ្មី ជំនួស លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី ដែលផ្ទេរភារកិច្ចពីប្រធានពន្ធនាគារខេត្តស្ទឹងត្រែង មកជាប្រធានមណ្ឌលអប់រំកែប្រែទី៤

0
41


ស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤​ នៅសាលប្រជុំសាលាខេត្តលោក​ សែន​ វ៉ា់ន់សុីម​ អភិបាលរងណៃគណៈអភិបាលខេត្ត​ តំណាងឯកឧត្ដម ស្វាយ សំអ៊ាង​ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធធនាគា។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ លីម វាសនា អត្តលេខ ២៦៨៧ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែងថ្មី ជំនួស លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ ប្រាជ្ញ សុភី អត្តលេខ ០៣៨៥ ដែលផ្ទេរភារកិច្ចពីប្រធានពន្ធនាគារខេត្ត ស្ទឹងត្រែង មកជាប្រធានមណ្ឌលអប់រំកែប្រែទី៤វិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here