យោធិន ៧២នាក់ ត្រូវប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនពួកគាត់នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ

0
42


ព្រះវិហារ៖ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំដោយឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក និងយោធិន ដែលត្រូវប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិសរុបចំនួន ៧២នាក់។ ក្នុងនោះយោធិនដែលត្រូវដំឡើងឋានន្តរសក្តិមានចំនួន ០៤នាក់ និងយោធិនទទួលបានមុខតំណែងថ្មីមានចំនួន ៤០នាក់។

នាឪកាសនោះដែល លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បាននែនាំ និងផ្ដាំផ្ញើដល់យោធិនប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ ត្រូវយកតួនាទីមកប្រើសឲត្រូវតាមច្បាប់ និងបទបញ្ជារបស់កងរាជអាវុធហត្ថ ព្រោះអាវុធហត្ថជាមន្ត្រីយុត្តិធម៌ អញ្ចឹងហើយត្រូវរកយុត្តិធម៌ឲប្រជាពលរដ្ឋ និងបំរើរាជរដ្ឋាភិបាលតាមគោលការនែនាំដែលបានដាក់ចេញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here