រថយន្ដវេអង ១គ្រឿង ដាច់ទំពួកកន្ទុយក្បាលសណ្ដោងរ៉ឺម៉ក ធ្លាក់ចូលប្រឡាយ ខ្ទាតដំឡូងចំម្ចាស់តូបនិងអ្នកទិញរងរបួសស្រាល បញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រយ៉ង់

0
45


រូបភាពនិងអត្ថបទដោយលោក,តុង ខា
ព្រះវិហារ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ០៥:៥៥នាទី មានរថយន្ដវេអង ១គ្រឿង ដាច់ទំពួក ក្បាលសណ្ដោងរ៉ឺម៉ក ធ្វើឲកន្ទុយទៅផ្សេង ក្បាលធ្លាក់ចូលប្រឡាយទឹក ថិតនៅចំណុចវត្តខ្នងគោល ក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲដឹងថា៖ មុនពេលកើតហេតុ មានរថយន្ដវេអងដឹកដំឡូង ១គ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0718 ពេលមកដល់កន្លែងកើតហេតុបានដាច់ទំពួក សណ្ដោងរ៉ឺម៉ក់ បណ្ដាលឲក្បាលធ្លាក់ចូលក្នុងទឹកប្រឡាយខាងត្បូងផ្លូវ ចំងាយប្រហែល២០ម៉ែត្រ ពីកន្ទុយរ៉ឺម៉ករថយន្ដ ក្នុងករណីនោះដែល កន្ទុយរម៉កបានផ្អៀងខ្ទាតដំឡូង មីចូលតូបលក់អីវ៉ាន់១កន្លែងនៅទីនោះ បណ្ដាលឲអ្នកលក់និងអ្នកទិញម្នាក់រងរបួសស្រាលបញ្ជូនទៅព្យាបាលនៅមណ្ឌល់សុខភាពស្រយ៉ង់ ចំណែកអ្នកបើករថយន្ដរងរបួសស្រាលនិងរងការខូតខាតម៉ូតូមួយគ្រឿងទៀតផងដែរ។

ពួកគាត់បានបន្តទៀតថា៖ រថយន្ដដឹកដំឡូងខាងលើបើកចេញពីភូមិស្រយ៉ង់ យកទៅលក់នៅប្រទេសវៀតណាម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here