ឯកឧត្តម សៀក សុជាតិ បើកកិច្ចប្រជុំ ដោះស្រាយបញ្ហាកម្មករអូសរទេសនាំអីវ៉ាន់គេចពន្ធឆ្លងដែនចូលមកកម្ពុជា ដែលបណ្តាលឱ្យមានផ្ទុះការតវ៉ាជាអំពើរហិង្សានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីកន្លងទៅនេះ

0
40


អត្ថបទនិងរូបភាពដោយលោក,តួន ហួន
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ គណៈកម្មការចំពោះកិច្ច ដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា​ បានបើកកិច្ចប្រជុំនៅអគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោះស្រាយបញ្ហាកម្មករអូសរទេសនាំអីវ៉ាន់គេចពន្ធចូលមកកម្ពុជា ដែលបណ្តាលឱ្យមានផ្ទុះការតវ៉ាជាអំពើរហិង្សាកើយឡើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សៀក សុជាតិ បានដាក់ចេញនូវវិធានការដូចខាងក្រោម៖
អាជ្ញាធរសមត្ថកិច្ចនៅច្រកទ្វារព្រំដែនត្រូវសហការ ការពារមន្ត្រីភ្នាក់ងារគយ ក្នុងការប្រមូលពន្ធជូនរដ្ឋ ជៀសវាងកុំឱ្យមានអីវ៉ាន់គេចពន្ធ តាមរយៈរូបភាពនៃការអូសរទេសដែលធ្វើឱ្យបាត់បង់ចំណូលថវិកាជាតិ

ទប់ស្កាត់ និងបង្ក្រាបមេឈ្មួញទុច្ចរិត និងស្រាវជ្រាវរកមេខ្យល់ ដែលនាំអីវ៉ាន់គេចពន្ធតាមរយៈកម្មករអូសរទេស ប្រគល់ជូនសមត្ថកិច្ចអនុវត្តច្បាប់ជាធរមាន និងចូលរួមសហការឱ្យបានជិតស្និតជាមួយអាជ្ញាធរភាគីថៃ បង្ក្រាប ទប់ស្កាត់មេឈ្មូញទុច្ចិរិត មិនឱ្យមានការនាំចេញទំនិញគេចពន្ធចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមរយៈកម្មករអូសរទេះបន្តទៀត
នាំអោយមានការរំខានការធ្វើដំណើភ្ញៀវទេសចរណ៍ចេញចូលតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត

ស្រង់ស្ថិតិកម្មករអូសរទេស ដើម្បីណែនាំ ផ្សព្វផ្សាយ អប់រំពួកគាត់ឱ្យញ្ឈប់ធ្វើសកម្មភាពអូសរទេសនាំអីវ៉ាន់គេចពន្ធ នាំឱ្យមានការរំខានដល់ភ្ញៀវទេសចរណ៍ឆ្លងកាត់តាមច្រកអន្តរជាតិមួយនេះ។

លោកបន្តទៀតថា៖ក្រោយកិច្ចប្រជុំនេះរួច លោកសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនិងចូលរួមសហកា ធ្វើជាពលរដ្ឋល្អ តាមការនែនាំខាងលើ ដើម្បីបង្កើនចំណូលចូលរដ្ឋ កាត់បន្ថយ ភាពពុករលួយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here