អបអរសាទរយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅ ស្រុករំដួល

0
139


អត្ថបទនិងរូបភាពដោយលោក:ថត ភារៈ
ស្វាយរៀង៖ លោកជំទាវ ថាក់ ឡានី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករំដួល នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលបានរៀបចំនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករំដួល ។

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤នេះ គឺគោរពតាមកាលបរិច្ឆេទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយការឃោសនានេះត្រូវបានធ្វើឡើងរយៈពេល ០៨ថ្ងៃជាប់ៗគ្នា តាមប្រតិទិនរបស់ គ.ជ.ប កំណត់ ដែលនឹងត្រូវ បញ្ចប់នៅម៉ោង ១២និង០០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ព្រឹកនេះគណបក្សប្រជាជនកម្ពុជាមានការជួជួបជុំសមាជិក សមាជិការបស់ខ្លួនប្រមាណជាង ៦៥៨នាក់ នៅស្នាក់ការ គណបក្ស ប្រជាជនកម្ពុជាស្រុករំដួលរួចដង្ហែចេញតាមដងផ្លូវនិងគោលដៅដែលបានកំណត់។

លោកជំទាវ បានមានសំណូមពរឲ្យសមាជិកសមាជិកាទាំងអស់ត្រូវគោរពតាមច្បាប់ គ.ជ.ប ក្នុងអំឡុងពេលឃោសនារកសម្លេងគាំទ្រ និងចៀសឲ្យបាននូវការប្រើប្រាស់អំអំពើហិង្សានានា។ ជាពិសេស ត្រូវគោរពឲ្យ បានតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។

គួររម្លឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់ខេត្តស្វាយរៀង មានគណបក្ស​នយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែង រួមមាន៖ ​គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សកម្លាំងជាជាតិ គណបក្សឆន្ទៈខ្មែរ និងគណបក្សរួបរួមជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here