ពិធី បើកវគ្គហ្វឹកហ្វឺនបំប៉ន ការងាររក្សាសណ្តាប់ធ្នាប់ និងអន្តរាគន៍ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ

0
137

ព្រះវិហារ ៖ នៅវេលាម៉ោង៧:០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកង
រាជអាវុធហត្ថខេត្តព្រះវិហារ បានប្រារព្ធពិធី បើកវគ្គហ្វឹកហ្វឺនបំប៉ន ការងាររក្សាសណ្តាប់ធ្នាប់ និងអន្តរាគន៍ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្តខេត្តព្រះវិហារនិងមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងសិក្ខាកាមសរុបចំនួន ១១៥នាក់ ។

នាឪកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្តខេត្តព្រះវិហារ បានឲដឹងថា៖ ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន ការងាររក្សាសណ្តាប់ធ្នាប់ និងអន្តរាគន៍ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ មានសិក្ខាកាមសរុបមានចំនួន៦៧នាក់ ក្នុងនោះស្រី០៤នាក់ គោលបំណង គឺដើម្បីពង្រឹង និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កងកំលាំងអាវុធហត្ថ។

លោកមេបញ្ជាការ សូមសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការ ហ្វឹកហ្វឺនបំប៉ន ការងាររក្សាសណ្តាប់ធ្នាប់ និងអន្តរាគន៍ ឲបានល្អ ព្រោះទាំងនេះក៏ជាចំណេះដឹងមួយ ក្រោយពីការបញ្ចប់វគ្គហ្វឹកហ្វឺនខាងលើនោះ យើងត្រូវយកមកអនុវត្តន៍ផ្ទាល់ ដើម្បីផ្ដល់សេចក្ដីសុខជួនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។

លោកបានបន្តទៀតថា៖ សូមលោកនាយការិយាល័យផែនការហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់ និងម៉ឺងម៉ាត់ ក្នុងការបង្ហាត់បង្រៀន ពន្យល់ នែនាំនូវទ្រឹស្ដីល្អ រួមនិងបទពិសោធន៍ ផែនការដែលថ្នាក់លើដាក់ជូន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here