ប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ក្រើនរំលឹកដល់សមាជិកបក្សទាំងអស់​ កុំធ្វេសប្រហែស​ឱ្យសោះ គ្រប់កាលៈទេសៈ មិនត្រូវជិះសេះលែងដៃ

0
99


ដោយ,លឹម សិលា
ត្ត្បូងឃ្មុ ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ក្រើនរំលឹកដល់សមាជិកបក្សទាំងអស់កុំធ្វេសប្រហែស​ឱ្យ​សោះ​ គ្រប់កាលៈទេសៈ មិនត្រូវជិះសេះលែងដៃ​ ត្រូវយកចិត្តទុកដាក់ ដូចពាក្យថា «ច្រេះសុីដែក» គណបក្សយើងខ្លាំង តែបើមានចន្លោះប្រហោង បក្សដ៏ទៃនឹងឆ្លៀតឱកាស​ ពោលគឺ​ត្រូវពង្រឹងការងារផ្ទៃក្នុង​ និង​បន្តតាមដានសកម្មភាព​នៅ​តាមបណ្តាមូលដ្ឋាន​ ផងដែរ​ ។ ថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ប្រចាំខែមេសា និងទិសដៅភារកិច្ចការងារ ប្រចាំខែឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និង​ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានថ្លែងថា​ ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាពេលខ្លីខាងមុខនេះ សូម​ឱ្យ​​ឯកឧត្តមលោកជំទាវ លោកលោកស្រី គ្រប់ឋានានុក្រម របស់គណបក្សខេត្តត្បូងឃ្មុំទាំងអស់ ពិសេសប្រធាន-អនុប្រធានគណបក្សតាមបណ្តាក្រុង-ស្រុកទាំង០៧ ត្រូវយកចិត្តទុកដាក់ ប្រមូលព័ត៌មាន មើលថែទាំងសុខភាព និងលទ្ធភាព ជីវភាព ចំពោះអង្គបោះឆ្នោត ទាំង៤៣២រូប របស់គណបក្សប្រជាជនខេត្តត្បូងឃ្មុំ​ ឱ្យ​បាន​ដិតដល់ មិនថាមុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោត។

ជាមួយគ្នានោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៍បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារយ៉ាងច្រើនដែលសម្រេចបាន និងផែនការខែបន្ទាប់ តាមរយៈរបាយការណ៍បូកសរុបការងារគណបក្សប្រចាំខែមេសា និងទិសដៅភារកិច្ច ខែឧសភា ឆ្នាំ២០២៤ ដែលអានដោយ ឯកឧត្តម កេង ប៊ុនណា អនុប្រធានគណបក្ស និងជាប្រធានប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here